លោក Biden វាយប្រហារលោក Trump ក្នុងសុន្ទរកថាការពារលទ្ធិប្រជាធិបតេយ្យ

Your browser doesn’t support HTML5

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានចាប់ផ្ដើមយុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់អាណត្តិទីពីររបស់លោកដោយផ្ដោតខ្លាំងលើការគំរាមកំហែងដែលលោកថាលោកអតីតប្រធានាធិបតី Donald Trump បានបង្កចំពោះលទ្ធិប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក។ លោក Biden បានសន្យាចាត់ទុកការការពារប្រព័ន្ធប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិកជាប្រធានបទចម្បងនៃយុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ ២០២៤ របស់លោក និងសម្រាប់អាណត្តិទី ២ របស់លោក ប្រសិនបើលោកជាប់ឆ្នោត។ អ្នកស្រី Paty Widakuswara ប្រធានការិយាល័យ VOA ប្រចាំសេតវិមាន រាយការណ៍អំពីរឿងនេះ។ លោក ម៉ែន គឹមសេង ជូនសេចក្ដីប្រែសម្រួល៕