ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានពណ៌នាការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅឆ្នាំក្រោយថា ជាការប្រយុទ្ធមួយសម្រាប់ «ដួងព្រលឹង» របស់សហរដ្ឋអាមេរិ។
ក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកបានផ្តោតទៅលើបញ្ហានេះ និងបានអះអាងថា លោក Biden បានធ្វើឱ្យជីវភាពពលរដ្ឋអាមេរិកាំងមានភាពប្រសើរឡើង តាមរយៈសកម្មភាពរបស់លោកលើវិស័យសេដ្ឋកិច្ច ការប្រើប្រាស់បញ្ហារំលូតកូន និងការប្រឆាំងការគំរាមកំហែងទៅលើលទ្ធិប្រជាធិបតេយ្យ។
ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ លោកបានធ្វើដំណើរជុំវិញប្រទេស ដោយលើកឡើងពីច្បាប់ដែលបង្កើតការងារដល់ពលរដ្ឋអាមេរិកាំង លើកកម្ពស់កិច្ចការពារសិទ្ធិរំលូតកូន និងធ្វើឱ្យប្រសើរឡើងពីសុវត្ថិភាពនៃការប្រើកាំភ្លើង និងជាញឹកញាប់លោកបានលើកឡើងពីការងាររបស់លោក ក្នុងការការពាររដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកផងដែរ។
ពីសេតវិមាន លោក Biden ហាក់ដូចជាមានការជឿជាក់ខ្លាំង លើឱកាសរបស់លោក ក្នុងការយកជ័យជម្នះទៅលើគូប្រជែងរបស់លោក ក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនៅឆ្នាំក្រោយ ដែលទំនងអាចជាអតីតប្រធានាធិបតីអាមេរិក លោក Donald Trump៕