កិច្ចចរចាជាមួយនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសនិងការថ្លែងសុន្ទរកថារំលឹកខួបលើកទី២៥នៃកិច្ចព្រមព្រៀង Good Friday ជាការចាប់ផ្តើមថ្ងៃទីមួយនៅថ្ងៃពុធនេះនៃទស្សនកិច្ចរបស់ប្រធានាធិបតីស.រ.អ.លោក Joe Biden នៅអៀរឡង់ខាងជើងនិងប្រទេសអៀរឡង់។
លោក Biden ដែលជាញឹកញយបាននិយាយអំពីឬសគល់លោកជាប់នឹងអំបូរជនជាតិអៀរឡង់ បានមានប្រសាសន៍កាលពីថ្ងៃអង្គារថាទស្សនកិច្ចរបស់លោកក្នុងកោះមរកត (Emerald Isle) ក្នុងសប្តាហ៍នេះមិនមែនជាវិស្សមកាលទេ។
ជាការឆ្លើយតបនឹងសំណួរមួយរបស់អ្នកកាសែត លោក Biden បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចព្រមព្រៀងកាលពីឆ្នាំ១៩៩៨ដែលនាំឱ្យមានសន្តិភាពដល់កោះនេះនៅក្រោយមានជម្លោះខាងនិកាយសាសនាច្រើនទសវត្សរ៍មកហើយរវាងពួកជាតិនិយមភាគច្រើនកាន់គ្រឹស្តសាសនានិកាយកាតូលិក ដែលចង់រួបរួមជាមួយអៀរឡង់នៅជិតខាង និងក្រុម Unionists គោរពគ្រឹស្តសាសនានិកាយ Protestant ដែលចង់ឋិតក្នុងចក្រភពអង់គ្លេស។
អាទិភាពកំពូលរបស់លោក Biden ក្នុងទស្សនកិច្ចបីថ្ងៃរបស់លោកដែលនឹងនាំលោកទៅកាន់ផ្នែកនានានៃកោះនេះមានរួមរដ្ឋធានី Belfast នៃអៀរឡង់ខាងជើង ក្រុង Dublin និងក្រុង Ballina ដែលជាកន្លែងរស់នៅរបស់ក្រុមបុព្វជនរបស់លោក ដើម្បី«ធ្វើឱ្យប្រាកដប្រជាថាកិច្ចព្រមព្រៀងអៀរឡង់និងកិច្ចព្រមព្រៀង Windsor នៅឋិតថេរតទៅទៀត»។ លោកបានមានប្រសាសន៍ថា៖«ការថែរក្សាឱ្យមានសន្តិភាព នេះជាអ្វីដែលសំខាន់បំផុត»។
នេះជាការលើកទឹកចិត្តធំមួយ។ សន្តិភាពនោះត្រូវបានធ្វើតេស្តដោយការបោះឆ្នោត Brexit កាលពីឆ្នាំ២០១៦ដោយចក្រភពអង់គ្លេសដែលចាកចេញពីសហភាពអឺរ៉ុប ដោយនាំយកអៀរឡង់ខាងជើងទៅជាមួយ ហើយបន្សល់ផ្នែកសេសសល់នៃកោះនេះក្នុងសហភាពអឺរ៉ុប។
ពួកមន្ត្រីសេតវិមាននិយាយថាលោក Biden បាននាំយកការចេះដឹងច្រើនទសវត្សរ៍មកអនុវត្ត៕
លោក Biden ឋិតក្នុងប្រទេសអៀរឡង់ដើម្បីគាំទ្រនិងអបអរសាទរកិច្ចព្រមព្រៀងសន្តិភាព
វ៉ាស៊ីនតោន —