ជាលើក​ទី​មួយ​ដែល​​លោក Joe Biden ​អំពាវនាវ​ឲ្យ​ប្តឹងទម្លាក់​លោក​ Trump ​ចេញ​ពី​តំណែង

រូបឯកសារ៖ បេក្ខជនប្រធានាធិបតីពីគណបក្សប្រជាធិបតេយ្យលោក Joe Biden ថ្លែងអំឡុងពេលវេទិកាមួយ នៅក្រុង Cedar Rapids រដ្ឋ Iowa កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩។

សេតវិមានបាន​និយាយ​ថា ខ្លួននឹង​មិន​ចូលរួម​នៅ​ក្នុង​អ្វី​ដែល​ខ្លួន​ហៅ​ថា «ការ​ស៊ើប​អង្កេត​ការប្តឹង​ទម្លាក់​ប្រធានាធិបតី​ត្រាំ​ចេញ​ពី​តំណែង​ដែល​ខុសនឹងរដ្ឋ​ធម្ម​នុញ្ញ​នោះ​ទេ»។

ជាលើក​ទី​មួយ​ដែល​បេក្ខជន​ប្រធានា​ធិបតី​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ​លោក Joe Biden ​អំពីនាវ​ឲ្យ​ប្តឹងទម្លាក់​ប្រធានា​ធិបតីអាមេរិក​លោក​ត្រាំ​ចេញ​ពី​តំណែង​លោក Joe Biden ​បេក្ខជន​ប្រធានា​ធិបតី​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ ​បាន​អំពាវ​នាវ​ជាលើក​ទី​១ ​ឲ្យ​ប្តឹងទម្លាក់​ប្រធានា​ធិបតី​អាមេរិក​លោក​ដូណាល់ ​ត្រាំ​ចេញ​ពី​តំណែង។

លោក Joe Biden ដែល​ជា​អតីត​អនុ​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​និង​ជា​បេក្ខជន​ប្រធានា​ធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ ​បាន​និយាយ​នៅរដ្ឋ New Hampshire ​កាល​ពី​ថ្ងៃ​ពុធថា «​លោក​ប្រធានា​ធិបតី ​ដូណាល់ ​ត្រាំ ​បាន​រំលោភសម្បថការ​ចូលកាន់តំណែង​បាន​ក្បត់​ប្រទេស​ជាតិ ​ហើយ​បាន​ប្រព្រឹត្ត​សកម្មភាព​ដែល​ត្រូវ​តែ​ប្តឹង​ទម្លាក់​ចេញ​ពី​តំណែង»។

សេតវិមានបាន​និយាយ​ថា ខ្លួននឹង​មិន​ចូលរួម​នៅ​ក្នុង​អ្វី​ដែល​ខ្លួន​ហៅ​ថា «ការ​ស៊ើប​អង្កេត​ការប្តឹង​ទម្លាក់​ប្រធានាធិបតី​ត្រាំ​ចេញ​ពី​តំណែង​ដែល​ខុសនឹងរដ្ឋ​ធម្ម​នុញ្ញ​នោះ​ទេ»។

លោក Pat Cipollone មេធាវី​របស់​សេតវិមានបាន​ផ្ញើលិខិត​មួយ​ច្បាប់​ដែល​មាន​៨​ទំព័រ​ទៅឲ្យ​ពួកមេដឹកនាំ​ប្រជា​ធិបតេយ្យ​នៅ​ក្នុង​សភា​តំណាង​រាស្រ្ត ដែល​រួម​មានលោក​ស្រី Nancy Pelosi ដែល​កំពុង​ពិនិត្យ​មើល​ថាតើ​ប្រធានា​ធិបតី​ត្រាំ​បាន​រំលោភ​ច្បាប់​ដោយ​ជំរុញ​ឲ្យ​ប្រទេស​អ៊ុយក្រែន​ស៊ើបអង្កេត​លោក Biden។

លោក Cipollone ចោទប្រកាន់​ពួក​គណបក្ស​ប្រជាធិបតេយ្យ​ពីការរំលោភគោល​ការណ៍​នៃ​ភាពស្មើគ្នា​ដែល​ត្រូវបាន​កំណត់​ដោយរ​ដ្ឋ​ធម្ម​នុញ្ញ។

លោកបាន​និយាយ​ថា គណបក្ស​ប្រជា​ធិបតេយ្យកំពុង​បដិសេធមិន​ផ្តល់ឱ​កាស​ឲ្យ​ប្រធានា​ធិបតី​ត្រាំ​ដើម្បី​សាកសួរសាក្សី​និង​ឃើញ​ភស្តុតាង​ដែល​ពួកគេ​កំពុង​ប្រើ​ដើម្បី​សម្រេច​ថាតើ​លោក​ប្រធានា​ធិបតី​ត្រូវតែ​ប្តឹងទម្លាក់​ចេញ​ពី​តំណែង​ដែរឬទេ។

បើសមាជិក​ភាគ​ច្រើន​នៅ​ក្នុង​សភា​តំណាង​រាស្រ្ត​បាន​អនុម័តមាត្រា​នៃ​ការ​ប្តឹង​ទម្លាក់​ប្រធានា​ធិបតី​ត្រាំ​ចេញ​ពី​តំណែង បន្ទាប់​មក​នឹង​មានការ​កាត់​ទោស​នៅ​ក្នុង​ព្រឹទ្ធ​សភា​ដែល​ត្រួតត្រា​ដោយ​គណបក្ស​សាធារណរដ្ឋ ​ដែល​នៅ​ទីនោះ​ក្រុមមេធាវី​របស់​ប្រធានា​ធិបតី​ត្រាំនឹង​មាន​ឱកាស​ដើម្បី​បង្ហាញ​ការ​ការពារ​ខ្លួន៕