លោក Biden ប្រឈម​សម្ពាធ​ប្រទាញប្រទង់​គ្នា​ពី​អ្នក​បោះឆ្នោត​អារ៉ាប់ មូស្លីម និង​ជ្វីហ្វលើ​សង្គ្រាម​នៅ​ហ្កាហ្សា

Your browser doesn’t support HTML5

ប្រធានាធិបតីសហរដ្ឋ​អាមេរិក លោក Joe Biden កំពុង​ប្រឈម​នឹង​ការ​បះបោរ​ពី​សមាជិក​ខ្លះ​នៃ​បក្ស​ប្រជាធិបតេយ្យ​របស់​លោក​ផ្ទាល់ ដោយ​សារ​ការ​គាំទ្រ​ឥតងាករេ​របស់​លោក​ចំពោះ​អ៊ីស្រាអែល ពេល​ដែល​ប្រទេស​នោះ​បង្កើន​ប្រតិបត្តិការ​ផ្លូវ​គោក​ក្នុង​​តំបន់​ហ្កាហ្សា​និង​ចំនួន​ជន​ស៊ីវិល​ប៉ាឡេស្ទីន​ស្លាប់​និង​របួស​កាន់តែ​កើន​ឡើង។ ប្រធាន​ការិយាល័យ​វីអូអេ​ប្រចាំ​សេតវិមាន​អ្នក​ស្រី Patsy Widakuswara រាយការណ៍​រឿង​នេះ​ពី​រដ្ឋធានី​វ៉ាស៊ីនតោន។ លោក សាយ មុន្នី សូមជូនសេចក្តី​ប្រែសម្រួល។