លោក Biden និងលោក Trump មានទស្សនៈផ្ទុយគ្នាលើការគ្រប់គ្រងកាំភ្លើង
Your browser doesn’t support HTML5
ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីលើកនេះ បញ្ហាអាវុធបន្តធ្វើឱ្យពលរដ្ឋអាមេរិកាំងបែកបាក់គ្នា។ លោកប្រធានាធិបតី Joe Biden ចង់ឱ្យមានបម្រាមមួយលើអាវុធវាយប្រហារ។ ប៉ុន្តែគូប្រជែងរបស់លោក គឺលោក Donald Trump និយាយថា លោក Biden កំពុងគំរាមកំហែងលើសិទ្ធិអ្នកកាន់កាប់អាវុធ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ អ្នកឆ្លើយឆ្លងព័ត៌មានវីអូអេ លោក Scott Stearns មានសេចក្តីរាយការណ៍មួយជុំវិញរឿងនេះពីទីក្រុង Denver រដ្ឋ Colorado សហរដ្ឋអាមេរិក ក្នុងពេលដែលលោកប្រធានាធិបតីបាននិយាយពីរឿងកាំភ្លើងនេះ នៅចំថ្ងៃដែលកូនប្រុសលោកត្រូវបានកាត់ទោសពីបទភូតកុហកស្តីពីការប្រើប្រាស់គ្រឿងញៀន ពេលទិញអាវុធដោយខុសច្បាប់។ លោក សាយ មុន្នី ជូនសេចក្តីប្រែសម្រួល៕