បាងកកជាចំណុចស្នូលនៃមហិច្ឆតាផ្លូវរថភ្លើងល្បឿនលឿនរបស់ចិនសម្រាប់អាស៊ាន
Your browser doesn’t support HTML5
ប្រទេសចិនចង់បង្កើតសេវារថភ្លើងល្បឿនលឿនពីខេត្ត Yunnan របស់ខ្លួននៅភាគខាងត្បូងឆ្លងកាត់បណ្ដាប្រទេសតំបន់មេគង្គរហូតដល់ប្រទេសសិង្ហបុរី ដែលជាផ្នែកមួយនៃគម្រោងផ្តួចផ្តើមក្រវាត់ផ្លូវពាណិជ្ជកម្ម (BRI) របស់ខ្លួនក្នុងគោលបំណងបង្កើនលទ្ធភាពចូលទៅកាន់មហាសមុទ្រឥណ្ឌា។ ប្រសិនបើគម្រោងនេះរួចរាល់នៅទសវត្សរ៍ក្រោយ បណ្តាញផ្លូវដែកនេះនឹងទាញបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ឱ្យកៀកកាន់តែជិតជាមួយនឹងចិន។ ប្រទេសថៃជាចំណុចសំខាន់នៃគម្រោងនេះ ប៉ុន្តែអ្នកខ្លះចោទសួរពីភាពសុភវិនិច្ឆ័យនៃគម្រោងនេះ។ អ្នកស្រី Vijitra Duangdee រាយការណ៍អំពីរឿងនេះ។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕