អ្នកនិពន្ធ Hun Sen's Cambodia៖ វប្បធម៌នយោបាយរបស់កម្ពុជាពិបាកនឹងផ្លាស់ប្តូរ
Your browser doesn’t support HTML5
ប្រព័ន្ធនយោបាយកម្ពុជាទំនងនឹងអាចត្រូវដូរសន្សឹមៗប៉ុណ្ណោះទៅរកការផ្លាស់ប្តូរមុននឹងអាចឈានដល់ការផ្ទេរអំណាច នេះបើតាមការអះអាងរបស់ Sebastian Strangio អ្នកកាសែតនិងជាអ្នកនិពន្ធសៀវភៅ Hun Sen's Cambodia។ លោក Sebastian Strangio បានថ្លែងប្រាប់លោកសឹង សុផាត នៃ VOA នៅរដ្ឋធានីវ៉ាស៊ីនតោនថា ថ្វីបើការកើនសំឡេងរបស់គណបក្សប្រឆាំងនៅក្នុងការបោះឆ្នោតឆ្នាំ២០១៣បង្ហាញថាការផ្លាស់ប្តូរនយោបាយនឹងមានកើតឡើងក្តី ក៏កំណែទម្រង់ស៊ីជម្រៅនឹងពិបាកកើតឡើងព្រោះនយោបាយដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពឹងផ្អែកខ្លាំងពេកលើប្រព័ន្ធបរិបាលកិច្ចឬបណ្តាញខ្សែរយៈបក្ខពួក។ អ្នកនិពន្ធរូបនេះថ្លែងថា យុវជនជំនាន់ក្រោយនឹងដើរតួនាទីសំខាន់ក្នុងការជំរុញការផ្លាស់ប្តូរខាងនយោបាយ ប៉ុន្តែក្នុងរយៈពេល១៨ខែក្រោយការបោះឆ្នោតមក គេនៅតែសង្កេតឃើញវប្បធម៌នយោបាយចាស់ដដែល៕