ការយកចិត្តទុកដាក់រឿងក្រមាប្រពៃណីប៉ាឡេស្ទីនកើនឡើងពេលសង្រ្គាមអ៊ីស្រាអែលនិងហាម៉ាស់ផ្ទុះឡើង
Your browser doesn’t support HTML5
ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ និមិត្តសញ្ញាប៉ាឡេស្ទីនមួយត្រូវបានគេមើលឃើញថាទទួលបានការចាប់អារម្មណ៍ជាសកលកាន់តែខ្លាំងឡើងនោះគឺកន្សែង keffiyeh (កេហ្វហ្វីយេ)។ ធ្លាប់ជានិមិត្តសញ្ញាដ៏សាមញ្ញមួយនៃសម្លៀកបំពាក់ជនជាតិដើមភាគតិចអារ៉ាប់ Bedouin កន្សែងជួតក្បាលរបស់អារ៉ាប់នេះបានក្លាយទៅជានិមិត្តសញ្ញា ដែលចំពោះអ្នកខ្លះ គឺជាសញ្ញានៃការតស៊ូ ចំពោះអ្នកផ្សេងទៀត គឺជាអ្វីមួយដែលត្រូវបានហាមឃាត់ ហើយចំពោះអ្នកផ្សេងខ្លះទៀតនៅតែជាម៉ូដទាន់សម័យ។ លោក Keith Lane នៃ VOA ធ្វើសេចក្តីរាយការណ៍អំពីរឿងនេះ។ អ្នកស្រី ហុង ចិន្ដា ជូនសេចក្ដីប្រែសម្រួល៖