បុរស​ម្នាក់​ចាក់​ចៅក្រម​បួន​នាក់​ដោយ​កាំបិត​លួច​យក​ចូល​ក្នុង​តុលាការ​នៅ​ចិន

ផែន​ទី​បង្ហាញ​ពី​ប្រទេស​ចិន។ បុរស​ម្នាក់​ចាក់​ចៅក្រម​បួន​នាក់​ដោយ​កាំបិត​លួច​យក​ចូល​ក្នុង​តុលាការ​នៅ​ចិន។

ទីភ្នាក់ងារ​ព័ត៌មាន​ AP​ បាន​រាយការណ៍​ពី​ទីក្រុង​ប៉េកាំង​មក​ថា​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ ជន​ម្នាក់​បាន​ចាក់​ចៅក្រម​៤នាក់​នឹង​កាំបិត​ដែល​គេ​លួច​យកចូល​ទៅក្នុង តុលាការ​នៅ​ប្រទេស​ចិនភាគ​កណ្តាល។

ជនសង្ស័យ​ម្នាក់នេះ​ត្រូវគេ​ចាប់ខ្លួន​បន្ទាប់ពី​ការវាយ​ប្រហារ​នៅឯ​តុលាការ​ជាន់ ទាប​ទី១​ ក្នុងក្រុង ​Shiyan ​ខេត្ត Hubei​។ នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​នៃ​វិទ្យុ​រដ្ឋ។ ចៅក្រម​ម្នាក់​ក្នុងចំណោម​នោះ​រង​របួសធ្ងន់។

ជនសង្ស័យ​ត្រូវ​គេ​ចាប់ខ្លួន​នៅ​ជាន់​ក្រោមដី​ក្នុងតុលាការ​ ហើយ​តាម​មើលទៅ កាំបិត​ដែល​លួច​នាំចូល​ទៅនោះ​គឺ​ ទំនង​ជា​យក​តាមទ្វារ​ធំ។

Qu Wanyong ​អ្នកនាំពាក្យក្រុង​ Shiyan ​និយាយ​ថា​ជនសង្ស័យ​នេះ​មានការ​ពាក់ ព័ន្ធ​នឹង​ជម្លោះ​ផ្នែកពលកម្ម​ដែលត្រូវ​តុលាការ​បើក​សវនាការ​ជំនុំជម្រះ​ក្តី៕