អាជ្ញាធរ​​ថា​​ការ​ទម្រាក់​គ្រាប់បែក​នៅមន្ទីរពេទ្យមួយ​នៅហ្គាហ្សាសម្លាប់ម​នុស្សជាង ៣០០ នាក់

  • ​Reuters

មនុស្សផ្តុំគ្នាជុំវិញសាកសពជនជាតិប៉ាឡេស្ទីនដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើមន្ទីរពេទ្យ Ahli Arab នៅកណ្តាលហ្គាហ្សា បន្ទាប់ពីពួកគេត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Al-Shifa នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣។

អាជ្ញាធរ​សុខាភិបាល​ក្នុងតំបន់​ដែល​គ្រប់គ្រង​ដោយ​ក្រុមហាម៉ាស់​និយាយថា ការ​វាយប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​មួយ បានសម្លាប់មនុស្សរាប់រយនាក់នៅឯមន្ទីរពេទ្យមួយក្នុង​តំបន់​ហ្គាហ្សា កាលពីថ្ងៃអង្គារ ទី១៧ ខែតុលា។ ហើយ​អង្គការ​សហប្រជាជាតិ​បាន​និយាយថា ការ​វាយប្រហារ​របស់​អ៊ីស្រាអែល​មួយទៀត ក៏​បាន​ប៉ះ​ចំ​សាលារៀន​មួយ​ដែល​ត្រូវ​បាន​ប្រើប្រាស់​ជាជម្រក​សុវត្ថិភាព​ផងដែរ។

ប្រធាន​ការពារ​ជនស៊ីវិល​នៅ​តំបន់​ហ្គាហ្សា​បាន​និយាយ​តាម​ទូរទស្សន៍ Al-Jazeera ថា មនុស្ស​ជាង ៣០០ នាក់ ត្រូវ​បាន​សម្លាប់​នៅ​មន្ទីរពេទ្យ Al-Ahli al-Arabi ។

មន្ត្រី​ក្រសួង​សុខាភិបាល​ហ្គាហ្សា​ម្នាក់​បាន​និយាយ​ថា មនុស្ស​យ៉ាង​ហោច​ណាស់ ៥០០ នាក់​ត្រូវ​បាន​សម្លាប់ និង​របួស។

នាយកដ្ឋាន​ទាំងពីរ​ស្ថិត​នៅ​ក្រោម​រដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ហាម៉ាស់។

យោធា​អ៊ីស្រាអែល​បាន​និយាយ​ថា ខ្លួន​មិនមាន​ព័ត៌មាន​លម្អិត​ណា​មួយ​អំពី​ការទម្លាក់​គ្រាប់បែក​ដែល​បាន​រាយការណ៍​នេះ​នោះ​ទេ។