យ៉ាង​តិច​១៨​នាក់​បាន​ស្លាប់​នៅក្នុង​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​អ៊ីរ៉ាក់

ប្រជា​ជន​កំពុង​ពិនិត្យ​មើល​កន្លែង​បំផ្ទុះ​គ្រាប់​បែក​នៅ​ផ្សារដែល​មាន​មនុស្ស​កុះ​ករ​មួយ​នៅ​ក្នុង​ទីក្រុង​មួយ​ភាគ​ខាង​កើត​ទីក្រុង​ Sadr ប្រទេស​អ៊ីរ៉ាក់​ កាល​ពី​ថ្ងៃទី​ចន្ទ ទី​០២ មករា ២០១៧។

នៅថ្ងៃចន្ទ​នេះ​ ពួកប៉ូលិស​និងមន្ត្រី​មន្ទីរពេទ្យអ៊ីរ៉ាក់​ បាននិយាយថា​មានមនុស្ស​យ៉ាងតិច​ណាស់១៨​នាក់​បានស្លាប់ហើយមាន​មនុស្ស​ប្រមាណ២៥​នាក់ទៀត​បានត្រូវ​របួស​នៅពេល​អ្នក​ដាក់គ្រាប់​បែក​អត្តឃាត​ម្នាក់​បាន​បំផ្ទុះ​ឡានដឹក​ទំនិញ​ មួយ​គ្រឿង​មានផ្ទុក​ដោយគ្រឿង​ផ្ទុះ​នៅ​ក្នុងតំបន់ផ្សារ​មួយ​មានមនុស្សកុះករក្នុង​ក្រុង​បាកដាដ។​

មនុស្ស​ច្រើននាក់​ដែល​បានបាត់បង់ជីវិត​ជា​ពួកពលករ​ធ្វើការ​នៅ​ពេល​ថ្ងៃ​ដែល​រង់ចាំ​រកការងារ​ធ្វើ។​ គេ​រំពឹង​ថា​ចំនួន​មនុស្ស​ស្លាប់​នឹង​កើន​ឡើង​ថែម​ទៀត។

គ្មាន​នរណា​ម្នាក់ទាមទារ​ការទទួល​ខុស​ត្រូវ​ដល់ការ​បំផ្ទុះគ្រាប់បែកនេះ​ទេ ក៏​ប៉ុន្តែក្រុម​រដ្ឋ​ឥស្លាម​បាន​ធ្វើការ​វាយប្រហារ​ស្រដៀង​គ្នា​នេះ​កាលពី​ពេល​មុនៗ។​

អ្នកបំផ្ទុះគ្រាប់បែក​បានបំផ្ទុះ​គ្រឿង​ផ្ទុះ​នៅ​ក្នុង​ផ្សារ​លក់ផ្លែឈើ​និង​បន្លែក្នុង​សង្កាត់ Sadr City នា​ប៉ែក​ខាង​កើត​នៃក្រុងបាកដាដ​ដែល​មានអ្នក​ស្រុក​ភាគ​ច្រើន​ជា​ពួកអ្នក​កាន់សាសនា​ Islam Shi'ite ដែល​ជា​ទី​ដៅ​នៃ​ការ​វាយ​ប្រហារ​ច្រើន​លើកមកហើយ៕