ភ្នំពេញ —
បងធំទី២នៃរបបខ្មែរក្រហមនួន ជា នៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសទទួលខុសត្រូវ«ទាំងស្រុង»ចំពោះអ្វី ដែលបានកើតឡើងក្នុងរបបខ្លួនកាន់កាប់អំណាចដែលបណ្តាលឲ្យមានមនុស្សស្លាប់ជិតពីរលាននាក់។
«ខ្ញុំសុំទទួលខុសត្រូវទាំងអស់នូវអ្វីដែលបានកើតកន្លងមកក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ។ ការខូចខាត ការគ្រោះថ្នាក់របស់ជាតិខ្ញុំ។ ក្នុងឋានៈខ្ញុំជាអ្នកទទួលនាទីដឹកនាំ ខ្ញុំត្រូវតែទទួលការខុសត្រូវ។ ខាងផ្លូវចិត្ត ខ្ញុំសុំទទួលការខុសត្រូវទាំងអស់ ដោយស្មោះអស់ពីចិត្ត»។
នេះជាលើកទីមួយហើយដែលមេដឹកនាំជាន់ខ្ពស់បំផុតរបស់ពួកខ្មែរក្រហមដែលហ៊ានចេញមុខទទួលខុសត្រូវចំពោះការដឹកនាំរបស់ខ្លួន។
នួន ជាបង្ហាញជំហរយ៉ាងដូច្នេះក្នុងសវនាការក្នុងអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្តីខ្មែរក្រហមដែលអនុញ្ញាតឲ្យដើមបណ្តឹងរដ្ឋប្បវេណី ដែលជាជនរងគ្រោះសម្តែងនិងរៀបរាប់ពីទុក្ខសោករបស់ខ្លួន និងអ្វីដែលខ្លួនបានជួបប្រទះនិងចោទជាសំណួរទៅកាន់ជនជាប់ចោទ។ ជនជាប់ចោទ ដែលនៅសល់តែពីរនាក់ប៉ុណ្ណោះក្នុងសំណុំរឿង០០២គឺនួន ជា អតីតអនុអគ្គលេខាបក្សកុម្មុយនិស្តកម្ពុជា និងជាប្រធានគណៈកម្មាធិការសភាតំណាងប្រជាជនកម្ពុជា ឬមានន័យថា ជាប្រធានសភា និងខៀវ សំផន អតីតប្រមុខរដ្ឋខ្មែរក្រហម។
នួន ជា អាយុ៨៦ឆ្នាំនៅឆ្នាំនេះ ពាក់វ៉ែនតាខ្មៅ ឈរនិយាយដោយមានកងសន្តិសុខជួយគ្រា។
យ៉ាងណាក៏ដោយ ជនជាប់ចោទរូបនេះមិនបាននិយាយយោងទៅដល់ការកាប់សម្លាប់ប្រជាពលរដ្ឋកម្ពុជាចន្លោះពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ដែលមានប្រជាពលរដ្ឋខ្មែរយ៉ាងតិច១,៧លាននាក់បានស្លាប់និងត្រូវសម្លាប់ចោលនោះទេ។
បន្ថែមពីនោះទៀតនួន ជាអះអាងថា ខ្លួនមិនបានដឹងរឿងរ៉ាវជាច្រើនក្នុងរបបនោះទេ ដោយសំអាងថា ខ្លួនទទួលបន្ទុកផ្នែកអប់រំ គឺមិនមែនកិច្ចការរដ្ឋបាលទេ។
«រឿងអ្វីទាំងអស់ មានរឿងខ្លះ ខ្ញុំផ្ទាល់ខ្លួនបានដឹង។ ក៏ប៉ុន្តែមានរឿងជាច្រើនដែលខ្ញុំមិនបានដឹង។ នេះខ្ញុំសុំជម្រាបដោយស្មោះអស់ពីចិត្ត។ មិនមែនខ្ញុំគេចពីការទទួលខុសត្រូវទេ»។
មានដើមបណ្តឹងរដ្ឋប្បវេណីចំនួនបួនរូបត្រូវបានផ្តល់ឱកាសឲ្យសំដែងនូវទុក្ខសោករបស់ខ្លួន និងចោទជាសំណួរទៅកាន់ជនជាប់ចោទនៅថ្ងៃនេះ។ ពួកគេភាគច្រើនបានបង្ហូរទឹកភ្នែក និងយំខ្សឹកខ្សួលនៅពេលដែលពួកគេរៀបរាប់នូវរឿងរ៉ាវ ដែលពួកគេបានឆ្លងកាត់ក្នុងសម័យខ្មែរក្រហម។
ពួកគេចាត់ទុកថា គឺជារឿងដែល«ឈឺចាប់ និងមិនអាចបំភ្លេចបាន»។
នួន ជាបានសុំទោស និងចែករំលែកទុក្ខនៅចំពោះមុខដើមបណ្តឹងរដ្ឋប្បវេណី។ ប៉ុន្តែមិនបានបង្ហាញការសុំទោសដល់ប្រជាពលរដ្ឋជនរងគ្រោះជាទូទៅនោះទេ។
ដោយឡែកខៀវ សំផនបានសុំខមាលទោសជនរងគ្រោះទូលំទូលាយជាង។
«ជាថ្មីម្តងទៀត ខ្ញុំសុំទោសលោកនិងប្រជាជនយើងដែលរងគ្រោះ»។
ជនជាប់ចោទខៀវ សំផនក៏ដូចជានួន ជាដែរ បានអះអាងថា ខ្លួនមិនបានដឹងអំពីរឿងហេតុនៃកាប់សម្លាប់ក្នុងរបបខ្មែរក្រហមនោះទេ៕

Your browser doesn’t support HTML5