អវកាសយានិក​ជឿ​ជាក់​ថា យានអវកាសក្រុមហ៊ុន Boeing អាច​បញ្ជូន​ពួកគេ​មក​ផែនដី​វិញ​ដោយ​សុវត្ថិភាព បើទោះមាន​បញ្ហាបច្ចេកទេស

Your browser doesn’t support HTML5

នៅខែកក្កដានេះ ទីភ្នាក់ងារ​សារព័ត៌មាន AP រាយការណ៍ថា បញ្ហា​លេចជ្រាប​និង​កម្លាំង​ម៉ាស៊ីន​រុញច្រាន​ធ្លាក់​ចុះ​របស់​យាន​អវកាស Starliner របស់​ក្រុមហ៊ុន Boeing កំពុងធ្វើ​ឲ្យ​អវកាសយានិក​ពីរ​រូប​ជាប់​គាំង​នៅ​ស្ថានីយ៍​អវកាស​អន្តរជាតិ​យូរ​ជាង​កាល​កំណត់​។ ទោះជាយ៉ាងណាក្តី ពួកគេទាំងពីរ​មាន​ទំនុក​ចិត្ត​ថា យានអវកាស​នេះ​នឹង​អាច​នាំ​ពួកគេ​ត្រឡប់​ទៅ​ផែន​ដីវិញ ក្រោយ​ការ​សាកល្បង​នានាដើម្បី​ដោះស្រាយ​បញ្ហា​ជាប់គាំង​ទាំងនោះ។ លោក ចាប ចិត្រា នៃវីអូអេ ជូនសេចក្តី​ប្រែសម្រួល​​អំពី​រឿងនេះ សម្រាប់​កម្មវិធី «ព័ត៌មាន​អវកាស​ខែនេះ»៕