ការដួលរលំរបស់លោក Assad ជាការបាត់បង់សម្ពន្ធមិត្តសំខាន់របស់រុស្ស៊ីនៅមជ្ឈិមបូព៌ា
Your browser doesn’t support HTML5
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ីបាននិយាយថា ទីក្រុងមូស្គូបានផ្តល់សិទ្ធិជ្រកកោនឲ្យលោក Bashar al-Assad មេដឹកនាំស៊ីរីដែលបាត់បង់តំណែង ដែលគេរាយការណ៍ថា បានទៅទីក្រុងមូស្គូ បន្ទាប់ពីគេចពីទីក្រុងដាម៉ាសកាលពីថ្ងៃអាទិត្យ។ វិមានក្រឹមឡាំងគឺជាអ្នកគាំទ្រដ៏សំខាន់មួយរូបរបស់លោក Assad ក្នុងការប៉ុនប៉ងដ៏ឃោរឃៅរបស់រដ្ឋាភិបាលរបស់លោកដើម្បីកម្ចាត់ពួកបះបោរ ហើយរឿងរ៉ាវនេះអាចនឹងធ្វើឱ្យទីក្រុងមូស្គូលំបាកឈរជើងនៅក្នុងប្រទេសស៊ីរីវិញ ដែលរហូតមកដល់ប៉ុន្មានថ្ងៃមុននេះ ហាក់ដូចជាមិនអាចរង្គោះរង្គើឡើយ។ លោក Ricardo Marquina រាយការណ៍។ លោក ពិន ស៊ីសុវណ្ណ ប្រែសម្រួល៕