កិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជាជួបរឿងស្មុគស្មាញច្រើន ត្រូវដោះស្រាយរួមគ្នា ក្រៅពីការប្រជែងអំណាច

Your browser doesn’t support HTML5

អាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាំបាច់ត្រូវពង្រឹងឥទ្ធិពល និង សាមគ្គីភាពនៅពេលមានការប្រកួតប្រជែងអំណាចយ៉ាងស្រួចស្រាល់ និង ប្រឈមជាមួយបញ្ហាស្មុគស្មាញខ្លាំង។ លោក សុខ ខេមរា នៃវីអូអេ បានធ្វើកិច្ចសម្ភាសន៍ជាមួយលោក បណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី អំពីដំណើរការនៃកិច្ចប្រជុំ និងការប្រជែងអំណាចរវាងសហរដ្ឋអាមេរិកនិងចិន បញ្ហាវិបត្តិភូមា ហើយនិងបញ្ហាមួយចំនួនទៀតដែលត្រូវគ្របដណ្តប់លើកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕