រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ចាប់​ផ្ដើម​ប្រជុំ​គ្នា​ក្នុង​រាជ​ធានី​ភ្នំពេញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​

Your browser doesn’t support HTML5

ប្រមុខ​ការ​ទូត​កម្ពុជា ឡាវ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ​ដែល​មាន​វត្តមាន​ផ្ទាល់ និងប្រមុខ​ការ​ទូត​ព្រុយណេ ថៃ និងវៀតណាម ដែល​មាន​វត្តមាន​តាម​អន​ឡាញ កំពុង​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ដែល​ធ្វើ​ឡើង​នៅ​ខណ្ឌ​ចម្ការ​មន​រាជ​ធានី​ភ្នំពេញ។ មុន​កិច្ច​ប្រជុំ​លោក​ ប្រាក់ សុខុន ​សម្ដែង​ការ​សោក​ស្ដាយ​ដែល​រដ្ឋ​មន្ត្រី​អាស៊ាន​១០​ប្រទេស​នៅ​មិន​ជុំ​គ្នា ខ្វះ​ប្រទេស​ភូមា តែ​លោក​ស្នើ​ឱ្យ​រដ្ឋ​សមាជិក​សម្ដែង​ឆន្ទៈ​និង​កាយ​វិការ​ស្រុះស្រួល​យោគ​យល់​​ ដើម្បី​ដោះស្រាយ​បញ្ហា​ខ្វែង​គំនិត​គ្នា​នៅ​ក្នុង​ចង្កោម​អង្គការ​ថ្នាក់​តំបន់​មួយ​នេះ៕