ខណៈសង្គ្រាមនៅអ៊ុយក្រែនចូលដល់ឆ្នាំទីពីរ អឺរ៉ុបប្រឹងប្រែងទប់ទល់នឹងការប្រឈមផ្នែកសន្តិសុខ
Your browser doesn’t support HTML5
មួយឆ្នាំក្រោយមកបន្ទាប់ពីប្រទេសរុស្ស៊ីបានចាប់ផ្ដើមឈ្លានពានប្រទេសអ៊ុយក្រែន រថក្រោះដែលផលិតនៅអាល្លឺម៉ង់គួរតែត្រូវបានគេដឹកជញ្ជូនដំបូងដល់សមរភូមិមុខដើម្បីគាំទ្រដល់កងទ័ពអ៊ុយក្រែនក្នុងពេលឆាប់ៗនេះ។ ក្នុងពេលមួយឆ្នាំកន្លងមកនេះ អាល្លឺម៉ង់និងបណ្ដាប្រទេសអឺរ៉ុបផ្សេងទៀតបានព្យាយាមឆ្លើយតបចំពោះការវិលត្រឡប់មកវិញនៃសង្គ្រាមជើងគោកទ្រង់ទ្រាយធំរបស់រុស្ស៊ីនេះនៅទ្វីបអឺរ៉ុប។ អ្នករិះគន់ថា ប្រទេសអឺរ៉ុបទាំងនោះមិនបានចាត់វិធានការឱ្យបានលឿនគ្រប់គ្រាន់។ លោក Henry Ridgwell រាយការណ៍អំពីរឿងនេះពីទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។ លោក ភី សុភាដា ជូនសេចក្ដីប្រែសម្រួល៕