ភ្នំពេញ —
ប្រសិនបើវិបត្តិនយោបាយនៅក្នុងប្រទេសកម្ពុជាបន្តអូសបន្លាយ នោះផលវិបាកនឹងនាំឲ្យប៉ះពាល់ដល់ជំនួយហិរញ្ញវត្ថុដល់អង្គការក្រៅរដ្ឋាភិបាល។
មន្ត្រីអង្គការសង្គមស៊ីវិលមួយរូបនៅកម្ពុជាបានសម្តែងការព្រួយបារម្ភដូច្នេះ នៅពេលដែលជម្លោះនបាយរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិមិនទាន់បានដោះស្រាយចេញនៅឡើយ ក្រោយពីការបោះឆ្នោត ជាងប្រាំមួយខែមកនេះ។
លោកសឿង សារឿនជានាយកប្រតិបត្តិនៃគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជាហៅកាត់ថា CCC ដែលមានបណ្តុំនៃអង្គការចំនួន១៦។ លោកមានប្រសាសន៍ក្រៅពីសិក្ខាសាលាការងារប្រចាំឆ្នាំនៅថ្ងៃពុធនេះក្នុងទីក្រុងភ្នំពេញថា ៨៥ភាគរយនៃអង្គការក្រៅរដ្ឋាភិបាលទាំងជាតិ និងអន្តរជាតិនៅក្នុងប្រទេសកម្ពុជាទទួលមូលនិធិពីបរទេស។
លោកសឿង សារឿនអះអាងថា ប្រទេសម្ចាស់ជំនួយមួយចំនួនកំពុងរង់ចាំមើលដំណើរការដោះស្រាយបញ្ហានយោបាយនៅកម្ពុជា មុននឹងបន្ថែមជំនួយសម្រាប់ប្រតិបត្តិការដល់អង្គការសង្គមស៊ីវិលទាំងនោះ។
«កញ្ចប់ថវិការបស់អង្គការសង្គមស៊ីវិលក៏មានបញ្ហា ដោយសារដៃគូអភិវឌ្ឍន៍មួយចំនួនគាត់នៅមិនទាន់មានទំនុកចិត្តនឹងស្ថានភាពនយោបាយនៅកម្ពុជាយើង»។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការសហប្រតិបត្តិការ ដែលចេញផ្សាយឆ្នាំ២០១៣ បានឲ្យដឹងថា ក្នុងមួយឆ្នាំៗ អង្គការមិនមែនរដ្ឋាភិបាលទាំង អន្តរជាតិ និងក្នុងស្រុកត្រូវការទឹកប្រាក់ជំនួយយ៉ាងតិចចន្លោះពី៦០០ទៅ៧០០លានដុល្លារអាមេរិកសម្រាប់ដំណើរការ។
៣០%នៃអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិធ្វើប្រតិបត្តិការនៅកម្ពុជាមានខ្ទង់ចំណាយប្រចាំឆ្នាំលើសពី១លានដុល្លារអាមេរិក។ ខណៈអង្គការក្នុងស្រុកមានចំនួនត្រឹមតែ៤ភាគរយតែប៉ុណ្ណោះ ដែលមានខ្ទង់ចំណាយខ្ពស់បែបនេះ។
លោកនាយកប្រតិបត្តិនៃគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC) បានលើកករណីដែលសហរដ្ឋអាមេរិកសម្រេចបង្កកជំនួយ (មនុស្សធម៌)ដល់កម្ពុជាថាជា ឧទារហ៍មួយដែលប៉ះពាល់ទៅដល់ដំណើរការអង្គការក្រៅរដ្ឋាភិបាល។
លោកសឿង សារឿនបន្តថា ទោះបីជាកាត់កាត់ជំនួយបែបនេះមិនមិនទាន់ធ្វើឡើងចំៗចំពោះអង្គការសង្គមស៊ីវិលយ៉ាងណាក្តី ក៏អង្គការក្រៅរដ្ឋាភិបាលមួយចំនួនដែលទទួលកញ្ចប់ថវិកាជំនួយពីបរទេសឆ្លងកាត់តាមរយៈរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងជួបបញ្ហាជាបណ្តើរៗហើយ។
ហើយក្រៅពីនេះ លោកបន្តថា អង្គការក្រៅរដ្ឋាភិបាលមួយចំនួនទៀត ក៏បាននឹងកំពុងជួបបញ្ហា ដោយសារស្ថាប័នធនាគារអន្តរជាតិមួយចំនួនដែលជាដៃគូផ្តល់ជំនួយ បានបង្កកប្រាក់ជំនួយជាបណ្តោះអាសន្នផងដែរ។
«មានធនាគារមួយចំនួន ដែលខ្ញុំមិនចង់បញ្ចេញឈ្មោះ បានធ្វើការបង្កកប្រាក់ជាបណ្តោះអាសន្ន មិនទាន់ផ្ញើរទៅឲ្យអង្គការក្រៅរដ្ឋាភិបាលមួយចំនួនផងដែរ»។
ទោះបីជាយ៉ាងណាក្តី លោកឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយឯករាជ្យ គិតថា លោកនឹងមិនជឿទេ ថាម្ចាស់ជំនួនបរទេសនឹងកាត់ប្រាក់មូលនិធិសម្រាប់ទ្រទ្រង់ប្រតិបត្តិការរបស់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជាទេ។
«ខ្ញុំមិនជឿថាគេនឹងកាត់ជំនួយទៅលើអង្គការក្រៅរដ្ឋាភិបាលនោះទេ។ ម្ចាស់ជំនួយគេដឹង ហើយខ្ញុំគិតថាគេមិនកាត់ដើម្បីធ្វើការដាក់សម្ពាធលើរដ្ឋាភិបាលនោះទេ»។
ទោះបីជាយ៉ាងណាក្តី លោកសឿង សារឿនលើកផងដែរថា រហូតមកទល់ពេលបច្ចុប្បន្នអង្គការក្រៅរដ្ឋាភិបាលកាន់តែច្រើនឡើងបានជួបប្រទេះការស្វែងរកថវិកាដើម្បីទ្រទ្រង់ប្រតិបត្តិការរបស់ខ្លួន។
លោកផៃ ស៊ីផាន អ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រី ចាត់ទុកចាក់ការជាប់គាំងនយោបាយ និងប្រាក់ជំនួយពីបរទេសជារឿងដាច់ដោយឡែកពីគ្នា។
«បើគេយល់ឃើញថា ជំនួយហ្នឹងសម្រាប់ដាក់សម្ពាធលើខ្មែរ អាហ្នឹងជារឿង និងជាការសម្រេចចិត្តរបស់គេផ្ទាល់ មិនមែនជារឿងរបស់រដ្ឋាភិបាល គណបក្សប្រជាជន ឬគណបក្សសង្គ្រោះជាតិទេ»។
ទោះជាយ៉ាងណា លោកយឹម សុវណ្ណ តំណាងរាស្ត្រ និងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលើកឡើងថា វិបត្តិនយោបាយនឹងធ្វើឲ្យប៉ះពាល់ការវិនិយោគ ប្រាក់កម្ចី រួមទាំងប៉ះពាល់ដល់ប្រាក់ជំនួយនានាផងដែរ៕