ភ្នំពេញ —
បន្ទាប់ពីគណបក្សគូជម្លោះទាំងពីរ បានព្រមព្រៀងគ្នាធ្វើកំណែទម្រង់លើប្រព័ន្ធបោះឆ្នោត គណបក្សសង្គ្រោះជាតិនៅថ្ងៃសុក្រនេះ បានចាប់ផ្តើមរៀបចំសិក្ខាសាលាមួយដើម្បីស្តាប់មតិយោបល់តំណាងអង្គការសង្គមស៊ីវិលពាក់ព័ន្ធនឹងកំណែទម្រង់ប្រព័ន្ធបោះឆ្នោត។
មានអង្គការសង្គមស៊ីវិលចំនួន៧ដែលតាមឃ្លាំមើលដំណើរការបោះឆ្នោតបានចូលរួម ក៏ប៉ុន្តែមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនិងមន្ត្រីមកពីគណបក្សប្រជាជនកម្ពុជាមិនបានចូលរួមទេ។
វាគ្មិនដែលបានចូលរួមបានលើកយកបញ្ហាអត្តសញ្ញាណបណ្ណសម្រាប់ពលរដ្ឋខ្មែរមកដល់ពេលនេះមានអត្តសញ្ញាណបណ្ណប្រមាណពី៣ទៅ៤លាននាក់ផុតសុពលភាពហើយការធ្វើអត្តសញ្ញាណបណ្ណថ្មីមានការលំបាកព្រោះប្រជាពលរដ្ឋខ្លះត្រូវបានអាជ្ញាធរមូលដ្ឋានតម្រូវឱ្យបង់ប្រាក់ពី១០ទៅ១៥ម៉ឺនរៀលជាថ្នូរនឹងការទទួលបានអត្តសញ្ញាណបណ្ណថ្មី។
ក្រុមអ្នកចូលរួមក៏បានទាមទារឱ្យការបោះឆ្នោតលើកក្រោយគួរតែមានច្បាប់សម្រាប់ហិរញ្ញវត្ថុសម្រាប់គណបក្សនយោបាយដែលបានចូលរួមបោះឆ្នោតហើយរាល់ការចំណាយសម្រាប់ការបោះឆ្នោតមួយលើកៗមិនត្រូវឱ្យលើសពី១០លានដុល្លារសហរដ្ឋអាមេរិកទេ។
លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការឃ្លាំមើលដំណើរការបោះឆ្នោតមួយឈ្មោះComfrelមានប្រសាសន៍ថាអាជ្ញាធរគួរតែពន្លឿនការចេញអត្តសញ្ញាណបណ្ណឱ្យបានដល់ដៃប្រជាពលរដ្ឋ។លោកបានបញ្ជាក់ថាអត្តសញ្ញាណបណ្ណមិនត្រូវកំណត់រយៈពេល១០ឆ្នាំនោះទេគឺអាជ្ញាធរគួរតែផ្តល់សុពលភាពអត្តសញ្ញាណបណ្ណដល់ប្រជាពលរដ្ឋគ្រប់រូបអាចប្រើប្រាស់បានមួយជីវិតនិងអាចយកទៅបោះឆ្នោតបានមិនចាំបាច់មានបណ្ណបោះឆ្នោតទេ។
សម្រាប់ថវិកាគណបក្សនយោបាយវិញ លោក គល់ បញ្ញា បានរកឃើញថាគណបក្សប្រជាជនដែលសម្បូរធនធានជាងគេបានចំណាយជាង១៥លានដុល្លាសម្រាប់ការបោះឆ្នោតកន្លងទៅនេះ។
លោកនិយាយថា៖«ដូចគណបក្សប្រជាជនយើងរកឃើញថាគាត់ចាយប្រហែលជា១៥លានដុល្លារហើយការបោះឆ្នោតនេះយើងអត់ទាន់គណនាគាត់បានចាយទៅលើទូរទស្សន៍ វិទ្យុទេ គ្រាន់តែគាត់ចាយឆាកស្អីៗប្រហែលជា១៥លានដុល្លារ។គណបក្សសង្គ្រោះជាតិប្រហែល៣លានដុល្លាកន្លះ។នេះការបោះឆ្នោតកន្លងទៅ។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិមានប្រសាសន៍ប្រាប់ក្រុមអ្នកកាសែតថាចំណាយថវិកាសម្រាប់ការបោះឆ្នោតមិនមែនជារឿងសំខាន់លើសលប់ទេក៏ប៉ុន្តែគេគួរតែយកចិត្តទុកដាក់ការផ្លាស់ប្តូរស្ថាប័នគ.ជ.បនោះជាបញ្ហាសំខាន់។
លោកនិយាយថា៖«ក្នុងការបោះឆ្នោតមនុស្សដែលសំខាន់គឺគ.ជ.ប អ្នកធ្វើសេចក្តីសម្រេចអ្នកអនុវត្តន៍ច្បាប់ ដាច់ខាតយើងត្រូវតែប្តូរសមាសភាពគ.ជ.ប ប្តូរក្បាលម៉ាស៊ីនគ.ជ.ប បានយើងអាចរកដំណោះស្រាយទាក់ទិននឹងការបោះឆ្នោតបាន»។
សិក្ខាសាលាដែលរៀបចំឡើងដោយគណបក្សសង្គ្រោះជាតិបានធ្វើឡើងមុនពេលដែលក្រុមការងារមកពីគណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនកម្ពុជាគ្រោងនឹងជួបពិភាក្សាគ្នាបន្តទៀតនៅថ្ងៃច័ន្ទសប្តាហ៍ក្រោយនេះ។
សិក្ខាសាលានេះគណបក្សសង្គ្រោះជាតិនឹងយកមតិយោបល់របស់អង្គការសង្គមស៊ីវិលដើម្បីដាក់ជូនក្រុមការងារមកពីគណបក្សប្រជាជនមុននិងឈានដល់កិច្ចព្រមព្រៀងកំណែទម្រង់គ.ជ.ប។
លោក នី ចរិយា ប្រធានក្រុមស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្សអាដហុកមានប្រសាសន៍ថាតាមបទពិសោធន៍នៃការអង្កេតលើការងារបោះឆ្នោតកន្លងទៅគួរតែឱ្យមានការបោះឆ្នោតមួយដោយឯករាជ្យហើយបើបញ្ជីឈ្មោះបោះឆ្នោតមិនសូវមានឯករាជ្យនោះនឹងជះឥទ្ធិពលដល់លទ្ធផលនៃការបោះឆ្នោតទាំងមូល៕