ខណ​​ការ​បោះឆ្នោត​ជិតមក​ដល់​គណបក្ស​កាន់អំណាច​នៅ​កម្ពុជាស្វះស្វែង​ការ​​​​ឈ្នះឆ្នោត​ដោយ​ពេញ​​ច្បាប់

ទិដ្ឋភាព​ទូទៅ​នៃ​ការ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ថ្ងៃ​ចុងក្រោយ​របស់​គណបក្ស​កាន់​អំណាច​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​​នៅ​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃទី​២៧ កក្កដា ​សម្រាប់​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​០៦​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែ កក្កដា

ទោះណា​ជា​គ្មាន​វត្តមាន​គណបក្ស​ប្រឆាំង​ធំជាង​គេ​នៅ​ក្នុងការ​បោះឆ្នោត​ក្នុង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​អាទិត្យ​ស្អែក​នេះ​ក៏​ដោយ​ ក៏​គណបក្សប្រជាជន​កម្ពុជា​ដែល​ជា​គណបក្សគ្រប់គ្រង​ប្រទេស​នៅ​តែ​មាន​វត្តមាន​ខ្លាំង​នៅ​ក្នុង​ការ​ឃោសនា​បោះឆ្នោត​ ទាំង​តាម​បណ្តាញ​ព័ត៌មាន​សង្គម​និង​តាម​ផ្លូវថ្នល់។

មិន​ដូច​ជា​ហេតុការណ៍​កាល​ពី​ឆ្នាំ២០១៣ទេ​ដែល​នៅ​ពេល​នោះក្រុម​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិដែល​ជា​គណបក្សប្រឆាំង​រាប់ពាន់នាក់​បានធ្វើក្បួន​ដង្ហែ​តាម​ផ្លូវថ្នល់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​ឆ្នាំ​នេះ​គ្មានការ​ប្រកួតប្រជែងទេ។ក៏​ប៉ុន្តែ​គណបក្ស​ CPP បានធ្វើការ​ច្រើន​ដើម្បី​បង្ហាញរូបភាព​នៃ​ការ​ឃោសនា​បោះ​ឆ្នោត​ហ៊ឹកហ៊ាក់ដោយមានមនុស្ស​ច្រើន​នាក់​បានចូល​រួម​ក្នុង​ព្រឹត្តិការណ៍លម្អៀង​ទៅ​ខាង​គណបក្ស​ CPP។

លោក​មាស​ នី​ ដែលជា​អ្នកវិភាគ​នយោបាយ​បាននិយាយ​ថា «ប្រសិន​បើ​មាន​មនុស្ស​ច្រើន​នាក់​ទៅ​បោះ​ឆ្នោត គណបក្ស​ CPP នឹង​អាចបង្ហាញថា​នៅ​មាន​មនុស្ស​ច្រើននាក់​ដែលគាំទ្រពួក​គេ។ នេះមិនមែន​ជា​ការ​បោះឆ្នោត​មួយ​មាន​ភាព​ប្រកួត​ប្រជែងទេ»។

គណបក្ស CNRP បានត្រូវរំលាយ​ដោយ​សេចក្តី​សម្រេច​របស់​តុលាការ​កំពូល​កាលពី​ខែ​វិច្ឆិកា។ រដ្ឋាភិបាល​បានចោទ​ប្រកាន់គណបក្ស​នេះ​ថា​បាន​ឃុប​ឃិត​ជាមួយ​ប្រទេសមហាអំណាចបរទេសដើម្បី​ទម្លាក់​នាយក​រដ្ឋមន្ត្រី​ហ៊ុនសែន​ពី​អំណាចទោះ​ណា​ជាសឹងតែ​គ្មានភស្តុតាង​ទាំង​ស្រុង​ដើម្បី​គាំទ្រ​ការ​អះអាងនេះ​ក៏​ដោយ៕