ភ្នំពេញ —
សកម្មជនគណបក្សសង្គ្រោះជាតិ ដែលត្រូវចាប់ខ្លួនក្នុងខេត្តកំពត និងកំពុងស្ថិតក្នុងពន្ធនាគារ ទំនងជាទទួលរងសម្ពាធឲ្យចុះចូលជាមួយគណបក្សប្រជាជនកម្ពុជាដើម្បីជាថ្នូរទៅនឹងសេរីភាព។
នេះបើយោងតាមសមាជិកគ្រួសាររបស់ជនត្រូវចាប់ខ្លួននិងមន្ត្រីគណបក្សជំទាស់។
លោកស៊ូ តន អាយុ៥១ឆ្នាំ ដែលជាសកម្មជននយោបាយគណបក្សជំទាស់នេះនិងជាម្ចាស់សិប្បកម្មជ្រៀកឈើនៅក្នុងស្រុកឈូក ខេត្តកំពត ត្រូវចាប់ខ្លួនកាលពីថ្ងៃទី២៩មិថុនា ដោយសារបានបើកសិប្បកម្មដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ខណៈដែលសកម្មជននយោបាយម្នាក់និងអ្នកគាំទ្រនយោបាយបួននាក់ទៀតត្រូវចាប់ខ្លួនបន្តបន្ទាប់គ្នាផងដែរ។
កូនប្រុសរបស់លោកស៊ូ តនគឺលោកង៉ែត ផល្លីរៀបរាប់ថា ក្រុមអាជ្ញាធរមានសមត្ថកិច្ចបានប្រាប់ក្រុមគ្រួសាររបស់លោកឲ្យចុះចូលជាមួយគណបក្សប្រជាជនកម្ពុជានៅពេលដែលពួកគេកំពុងព័ទ្ធផ្ទះរបស់លោកមុននឹងចាប់ខ្លួនឪពុករបស់លោក។
លោកង៉ែត ផល្លីនិយាយថា ក្រុមសមត្ថកិច្ចបានទុករយៈពេល២៤ម៉ោងឲ្យធ្វើការសម្រេចចិត្ត ប៉ុន្តែចុងក្រោយមកក្រុមគ្រួសាររបស់លោកមិនបានចុះចូលនោះទេ។
លោកនិយាយថា៖ «ឲ្យយើងចុះចូលនឹងគេស្ងាត់ៗចឹងទៅណា។ ប៉ុន្តែខ្ញុំអត់ផ្តិតមេដៃឲ្យទេ។ មកបង្ខំខ្ញុំឲ្យផ្តិត ព្រោះខ្ញុំមិនដឹងផ្តិតទៅជាយ៉ាងណា។ ខ្ញុំអត់ផ្តិត ហើយសម្រេចថា អត់ទៅចូលខាងគណបក្សប្រជាជនវិញទេ»។
លោកជា ប៉ូច ប្រធានក្រុមការងាររបស់គណបក្សសង្គ្រោះជាតិប្រចាំខេត្តកំពត បានលើកឡើងថា មានការបង្ខិតបង្ខំលើសកម្មជនគណបក្សរបស់លោកដូច្នេះមែន។
លោកអះអាងថា៖ «គេបង្ខំថា បើសិនជាចង់ដោះលែងវិញ ទាល់តែចូលគណបក្សប្រជាជន»។
លោកខូយ ឃុនហួរ អភិបាលខេត្តកំពតខាងកូតាគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា លោកបានឮការលេចធ្លាយព័ត៌មានបែបនេះដែរ។ ក៏ប៉ុន្តែលោកបញ្ជាក់ថា គណបក្សកាន់អំណាចមិនបានធ្វើបែបនេះទេ។
លោកបកស្រាយថា៖ «ខ្ញុំឮព័ត៌មានហ្នឹងដែរ។ ហើយខ្ញុំកំពុងតែឆែកមើល ក្រែងមានអ្នកលួចបន្លំយកឈ្មោះគណបក្សប្រជាជនធ្វើឲ្យខូច។ គណបក្សប្រជាជនអត់(ធ្វើ)ទេ ពីព្រោះនេះជារឿងច្បាប់។ បើសិនជាមានករណីនោះកើតឡើងមែន ខ្ញុំនឹងប្តឹង។ ខ្ញុំអាចគិតថា នេះជាការបរិហារកេរ្តិ៍ចំពោះខ្ញុំ ចំពោះគណបក្សប្រជាជន»។
សូមបញ្ជាក់ថា លោកស៊ូ តន និងបុរសចំនួនបួននាក់ផ្សេងទៀតត្រូវចោទប្រកាន់ពីបទប្រមូលផល និងដឹកជញ្ជូនអនុផលព្រៃឈើដោយខុសច្បាប់ក្រោយពីពួកគេត្រូវចាប់ខ្លួនកាលពីចុងខែមិថុនា។ ដោយឡែកបុរសម្នាក់ទៀតដែលជាសកម្មជនគណបក្សសង្គ្រោះជាតិដែរ ត្រូវចោទប្រកាន់ទាក់ទងនឹងការគំរាមសម្លាប់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល តាមទូរស័ព្ទ។
ការចាប់ខ្លួនសកម្មជននយោបាយ និងអ្នកគាំទ្រនយោបាយទាំងនេះធ្វើឡើង ខណៈដែលគណបក្សនយោបាយសរុបចំនួនប្រាំបីនាក់កំពុងធ្វើការឃោសនាប្រជែងរកសម្លេងឆ្នោតសម្រាប់ការបោះឆ្នោតនៅថ្ងៃទី២៨ខែកក្កដា។
គណបក្សសង្គ្រោះជាតិត្រូវគេដឹងថា គឺជាគណបក្សប្រជែងជាមួយគណបក្សកាន់អំណាចយ៉ាងមានសក្តានុពល។
លោកយន់ ផល្លី អ្នកស្រាវជ្រាវរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ ប្រចាំខេត្តកំពតមានប្រសាសន៍ថា ប្រសិនបើមានការធ្វើឲ្យការផ្លាស់ប្តូរនិន្នាការនយោបាយដោយមិនមានការស្ម័គ្រចិត្តគឺជាការបង្ខិតបង្ខំផ្នែកនយោបាយ៕