ក្រុមហ៊ុន Apple ឈ្នះ​​រឿង​ក្តី​​ពន្ធដារ​​ជាមួយ​សហភាព​អឺរ៉ុប

អគារ​ក្រុមហ៊ុន Apple ស្ថិត​ក្នុង​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក។

តុលាការ​លំដាប់​ទី​២​របស់​អឺរ៉ុប​កាល​ពី​ថ្ងៃ​ពុធ ​បាន​សម្រេច​ថា ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ Apple របស់​សហរដ្ឋ​អាមេរិក​មិន​ត្រូវ​បង់​ពន្ធ​ ១៥ ​ពាន់លាន​ដុល្លារ​ជា​ពន្ធ​ហួស​កំណត់​ដល់​ប្រទេស​អៀរឡង់​ទេ ដែល​នេះ​ជា​បរាជ័យ​មួយ​របស់​អឺរ៉ុប​ក្នុងការ​ព្យាយាម​បង្ក្រាប​លើកិច្ច​ព្រមព្រៀងរួច​ពន្ធ​នានា។

គណៈកម្មការ​អឺរ៉ុប​កាល​ពី​ឆ្នាំ​២០១៦ ​បាន​អះអាង​ថា ក្រុមហ៊ុន Apple បាន​ធ្វើ​កិច្ចព្រមព្រៀង​ពន្ធខុស​ច្បាប់​មួយ​ជាមួយ​អៀរឡង់ ​ដែល​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​នេះ​អាច​បង់​ពន្ធតិចតួច​បំផុត​អស់​ជាង​២០​ឆ្នាំ។​

ប៉ុន្តែ​តុលាការ​ទូទៅ​របស់​អឺរ៉ុប​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា គណៈកម្មការ​អឺរ៉ុប​មិន​បាន​ផ្តល់​ឯកសារ​ច្បាប់​ដែល​ចំា​បាច់​ដើម្បី​បង្ហាញ​ថា​ ក្រុមហ៊ុន​ Appleមាន​ប្រៀប។​

គណៈកម្មការ​អឺរ៉ុប​បាន​បញ្ជា​ឲ្យក្រុមហ៊ុន​សាជីកម្ម​អន្តរជាតិ​នានា​បង់​ពន្ធ​ពី​ឆ្នាំ​ ២០០៣ ​ដល់ ​២០១៤ ហើយ​ថា ក្រុមហ៊ុន Apple បាន​ប្រើប្រាស់​ក្រុមហ៊ុន​ស្រមោល​ពីរ ​ដើម្បី​រាយការណ៍​ពី​ពន្ធ​ចំណញ​ទៅ​កាន់​ប្រទេស​សមាជិក​ទាំង ​២៧ ​ដោយ​បង់​ពន្ធ​ទាប​បំផុត៕