ពលរដ្ឋនៅអ៊ុយក្រែនវិលវល់និងស្រពិចស្រពិល ខណៈអាមេរិកជិតបោះឆ្នោតប្រធានាធិបតី
Your browser doesn’t support HTML5
ពលរដ្ឋអ៊ុយក្រែនជាច្រើនសង្ឃឹមថា លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីអាមេរិកនឹងនាំឱ្យមានការបញ្ចប់សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។ ខណៈដែលអ្នកខ្លះបារម្ភថា បេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋលោក Donald Trump នឹងចាត់វិធានការស្រាលៗលើរដ្ឋាភិបាលរុស្ស៊ី អ្នកខ្លះទៀតបារម្ភថា នៅក្រោមគោលនយោបាយរបស់បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យអ្នកស្រី Kamala Harris ជំនួយដែលសំខាន់ខ្លាំងនឹងមិនងាយទៅដល់អ៊ុយក្រែន។ អ្នកស្រី Anna Chernikova រាយការណ៍អំពីរឿងនេះពីទីក្រុងកៀវ ប្រទេសអ៊ុយក្រែន។ អ្នកស្រី ហុង ចិន្ដា ជូនសេចក្ដីប្រែសម្រួល។