អ្នកវិភាគថា ជ័យជម្នះរបស់លោក Modi ដូចជាប្រាកដប្រជា ដោយសារកម្លាំងជាតិនិយមរបស់ពួកហិណ្ឌូ
Your browser doesn’t support HTML5
នៅពេលដែលនាយករដ្ឋមន្ត្រីឥណ្ឌាលោកNarendra Modi បានចូលរួមការសម្ពោធវិហារហិណ្ឌូថ្មីមួយនៅដើមខែមករាមក ពួកអ្នកវិភាគបានហៅការចូលរួមនេះថាជាការចាប់ផ្តើមក្រៅផ្លូវការនៃយុទ្ធនាការឈរឈ្មោះបោះឆ្នោតម្តងទៀតរបស់លោក។ ដោយប្រទេសឥណ្ឌាមានកំណត់ពេលទៅបោះឆ្នោតនៅដើមខែមេសា ការស្ទង់មតិបានប្រាប់ឱ្យដឹងថាលោក Modi ជាមេដឹកនាំជាប់ឆ្នោតដ៏មានប្រជាប្រីយ៍ភាពបំផុតមួយនៅក្នុងពិភពលោក។ លោក Henry Wilkinsរាយការណ៍ពីទីក្រុង Ayodhyaថាតើលោក Modi បានឆ្លៀតកេងប្រយោជន៍ពីជាតិនិយមហិណ្ឌូនេះដើម្បីបង្កើនការគាំទ្ររបស់លោកយ៉ាងដូចម្តេច។ លោក ជឹង ប៉ូជីន ប្រែសម្រួលសេចក្តីរាយការណ៍នេះជូនដូចតទៅ។