វ៉ាស៊ីនតោន —
ការបោះឆ្នោតជ្រើសរើសមន្ត្រីក្រុមប្រឹក្សាគ្រប់គ្រងថ្នាក់មូលដ្ឋានបានបញ្ចប់ ហើយដោយគេបានដឹងថាគណបក្សគ្រប់គ្រងប្រទេសរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែននៅតែនាំមុខគណបក្សនយោបាយដទៃទៀត។ តែគណបក្សសង្គ្រោះជាតិបានកើនឡើងចំនួនអាសនៈច្រើនជាងមុន។
កំណើនសំឡេងឆ្នោតរបស់គណបក្សជំទាស់ក្នុងការបោះឆ្នោតអសកលដើម្បីជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនេះ ត្រូវគេគិតថាជាការធ្វើឲ្យអំណាចថ្នាក់មូលដ្ឋានគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនដែលកាន់កាប់អំណាចជាង៣ទសវត្សរ៍នោះ ធ្លាក់ចុះហើយជំនួសមកវិញដោយប្រព័ន្ធផ្ទៀងផ្ទាត់ដ៏រឹងមាំជាងមុនសម្រាប់ប្រទេសកម្ពុជា។
គណបក្សគ្រប់គ្រងប្រទេសគឺគណបក្សប្រជាជនកម្ពុជាកាន់កាប់អំណាចថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិយ៉ាងរ៉ឹងមាំតែម្នាក់ឯងជាច្រើនទសវត្សរ៍តែការបោះឆ្នោតថ្នាក់មូលដ្ឋានអាណត្តិទី២នៅថ្ងៃទី១៨ខែឧសភានេះ គណបក្សសង្គ្រោះជាតិរបស់លោក សម រង្ស៉ី និងលោកកឹម សុខាបានកើនអាសនៈ១៨៥ គឺពីចំនួន៥៧៩ដល់ទៅ៧៦៤អាសនៈដែលមានន័យថាមន្ត្រីគណបក្សជំទាស់អាចចូលរួម ក្នុងការសម្រេចកិច្ចការថ្នាក់ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដោយមិនអនុញាតឲ្យគណបក្សប្រជាជនកម្ពុជាសម្រេចកិច្ចការរដ្ឋបាលនិងកិច្ចការអភិវឌ្ឍន៍នានាតែ ម្នាក់ឯងបានទៀតទេ។
លោក បណ្ឌិត ហង្ស ពុទ្ធា នាយកអង្គការឃ្លាំមើលការបោះឆ្នោតឯករាជ្យមួយឈ្មោះនិកហ្វិកបានអះអាងថាគណបក្សប្រជាជនកម្ពុជានៅតែឈ្នះនាំមុខដដែល តែគណបក្សសង្គ្រោះជាតិមានការកើនឡើងសំឡេងដ៏គួរឲ្យភ្នាក់ផ្អើល ហើយដែលអាចធ្វើឲ្យមានការប្រែប្រួលក្នុងការដឹកនាំខ្លះនៅមូលដ្ឋាន។
«យើងពិនិត្យទៅលើរបៀបគ្រប់គ្រងបក្ស គឺគណបក្សកំពុងកាន់អំណាចសព្វថ្ងៃលោកប្រើប្រាស់ឋានានុក្រមក្នុងការទទួលបញ្ជាពីថ្នាក់លើ។ អញ្ចឹងការសម្រេចចិត្តថ្នាក់ក្រោមអត់មានទេ។ តែគណបក្សសង្គ្រោះជាតិហាក់ដូចជាបើកចំហរនូវការសម្រេចចិត្តនៅមូលដ្ឋានច្រើនជាង។ អញ្ចឹងនៅពេលគណបក្សសង្គ្រោះជាតិ មានអាសនៈច្រើននៅកម្រិតថ្នាក់ណាមួយ ដែលខ្លួនឯងអាចធ្វើការសម្រេចចិត្តបានខ្លួននឹងធ្វើការសម្រេចចិត្ត។ ហើយការសម្រេចចិត្តតាមរបៀបគណបក្សសង្គ្រោះជាតិ ជាការសម្រេចចិត្តភ្ជាប់នឹងការផ្លាស់ប្តូរហើយព្រោះសាររបស់គណបក្សនេះឯងថាផ្លាស់ប្តូរ តែនៅពេលដែលខ្លួនទទួលតំណែងហ្នឹងហើយខ្លួនឯងមិនធ្វើឲ្យមានការផ្លាស់ប្តូរនោះប្រហែលជាត្រូវប្រឈមជាមួយនឹងប្រជាពលរដ្ឋឬក៏គណបក្សរបស់ខ្លួន។ អញ្ចឹងហើយបានក្រុមប្រឹក្សាដែលមកពីគណបក្សនេះអាចនឹងជំរុញទៅរកការផ្លាស់ប្តូរដូចជាទម្លាប់នៃការទទួលខុសត្រូវមួយចំនួន យ៉ាងហោចណាស់ក៏ផ្នែករដ្ឋបាលនៅតាមស្រុកឬក៏ខេត្តហ្នុងដែរ។ ក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិអាចជំរុញឲ្យមានការផ្លាស់ប្តូរដូចជាទម្លាប់ ក្នុងការទទួលខុសត្រូវមួយចំនួនផ្នែកមូលដ្ឋានស្រុក ឬ ខេត្តហ្នឹងដែរ»។
ក្រុមមន្ត្រីគណបក្សជំទាស់និងអ្នកឃ្លាំមើលការបោះឆ្នោតបានអះអាងថារាល់ការអភិវឌ្ឍ ការរំលោភបំពានដីធ្លី និងសម្បទាននានា និងការសម្រេចចិត្តផ្នែករដ្ឋបាល លិខិតបទដ្ឋាននានាសម្រាប់បម្រើប្រជាពលរដ្ឋនឹងមានការត្រួតពិនិត្យដ៏ទូលំទូលាយនៅទូទាំងប្រទេស។
ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានក្រោយការបោះឆ្នោតលោក សម រង្ស៉ី មេដឹកនាំគណបក្សសង្គ្រោះជាតិបាន អះអាងថា កំណើននៃគណបក្សជំទាស់កើនឡើងខ្លាំងដើម្បីទប់ស្កាត់មិនឲ្យគណបក្សប្រជាជនសម្រេចអ្វីតាមតែអំពើចិត្តខុសនឹងឆន្ទៈប្រជាពលរដ្ឋទៀតទេនៅកន្លែងដែលគណបក្សលោកបានទទួលជ័យជម្នះ។
«បានន័យថាកម្លាំងប្រជាធិបតេយ្យឥឡូវនេះគឺអាចទប់ទល់បានជាមួយគណបក្សកាន់អំណាចដោយមានប្រសិទ្ធភាពគួរសម។ ពីមុនតិចតួចតែឥឡូវឃើញច្រើនគួរសម រហូតទៅដល់ទទួលប្រធានក្រុមប្រឹក្សាស្រុក ហើយស្រុកមួយចំនួន ទោះជាយើងមិនធ្វើប្រធានក៏យើងមានកម្លាំងច្រើន ដើម្បីសួរយោបល់ ដើម្បីគិតពិចារណា មិនអាចគណបក្សណាជិះសេះលែងដៃដូចមុន មិនអាចគណបក្សណា គណបក្សតែមួយធ្វើអ្វីស្រេចចិត្តទេ។ ហើយយើងសូមបញ្ជាក់ថាយើងនឹង ប្រើកម្លាំងរបស់យើងនេះដើម្បីនាំមកនូវលទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន។ លទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋានគឺត្រូវតែសួរយោបល់ប្រជារាស្ត្រនៅមូលដ្ឋាន។ យើងនឹងការពារផលប្រយោជន៍ប្រជារាស្ត្រនៅមូលដ្ឋាន»។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានបន្ទរថា៖
«យើងទទួលបានលទ្ធផលលើសពីការគ្រោងទុក។ មានន័យថាអ្វីដែលយើងគិតថាជារបស់យើងនោះ យើងបានលើសពីអ្វី ដែលជារបស់យើង មានតទៅទៀត។ នេះចំណុចទី១។ ចំណុចទី២យើងមានឱកាសច្រើនដើម្បីបន្តបេសកកម្មជាប្រវត្តិ សាស្ត្រ ក្នុងការពង្រឹងមូលដ្ឋានតទៅទៀត។ ហើយខ្ញុំគ្រាន់តែចង់បញ្ជាក់ថានេះ ជាការបោះឆ្នោតអសកលទេ។ប្រសិនបើបោះឆ្នោតសកល ប្រជាពលរដ្ឋគាំទ្រ វិញច្រើនជាងហ្នឹង។ នេះអ្នកបោះឆ្នោត អង្គបោះឆ្នោតសុទ្ធតែគណបក្សប្រជាជន គាបណែនអស់ហើយ គាបពួកគាត់ណែនអស់ហើយ តែនៅតែរបូត។ ទី២ សង្កត់លើ (អង្គបោះឆ្នោត)របស់យើងទៀត តែសង្កត់វាមិនចេញ។ ដូច្នេះហើយ នេះហើយសឲ្យឃើញថាមិនអាចគណបក្សប្រជាជនធ្វើអីបានស្រេចតែចិត្តទេ»។
ទោះជាយ៉ាងណាក៏ដោយលោក ផៃ ស៊ីផានមន្ត្រីនាំពាក្យរដ្ឋាភិបាលនៃ គណបក្សកាន់អំណាចបានអះអាងថាគណបក្សកាន់អំណាចនៅតែនាំមុខក្នុងការបោះឆ្នោតនេះ ហើយបានបដិសេធពីការបែកបាក់គណបក្សប្រជាជនកម្ពុជានៅថ្នាក់មូលដ្ឋាន។
«ឥឡូវនេះតាមលទ្ធផលដែលមិនទាន់ចេញជាផ្លូវការ ហើយមិនទាន់បូកបញ្ចប់ យើងឃើញថាគណបក្សប្រជាជនបាននាំមុខច្រើនតាមស្រុក និងតាមខេត្ត»។
លោកបានថ្លែងថាចំពោះដំណើរការផ្តល់អំណាចដល់ថ្នាក់មូលដ្ឋានគឺនៅតែមានដំណើរការជាធម្មតាដដែល។
«ចំពោះអ្វីដែលខ្ញុំជាសមាជិកគណបក្សប្រជាជនកម្ពុជា ខ្ញុំឃើញនៅតែមាន ប្រសិទ្ធភាព នៅតែមានការបន្តដំណើរការរដ្ឋបាល ក៏ដូចជាដំណើរការនយោ បាយ វិមជ្ឈការនិងសហវិមជ្ឈការ នៅតែដំណើរការលឿនល្អដដែលពីព្រោះ យើងឃើញហើយការតតាំងគ្នា គណបក្សសង្គ្រោះជាតិ លោកចាប់អារម្មណ៍ តែខាងលើទេ គឺថ្នាក់ជាតិ។ តែចំណែកថ្នាក់មូលដ្ឋានលោកអត់ទាន់ចូលទៅ ដល់ផ្នែកមូលដ្ឋានទេ»។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប)បានចាប់ផ្តើមប្រកាសលទ្ធផលបោះឆ្នោតបឋមៗកាលពីយប់ថ្ងៃអាទិត្យ។ តែលោក ទេព នីថាអគ្គលេខាធិការគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតគជបបានបង្ហាញតម្រុយឲ្យដឹងថាគណបក្សប្រជាជនឈ្នះនាំមុខដោយផ្អែកលើចំនួនអង្គបោះឆ្នោត។
«យើងនឹងផ្សាយលទ្ធផលតាមវិទ្យុ និងទូរទស្សន៍ក្នុងរង្វង់ពីម៉ោង៧យប់ទៅ។ ហើយនិយាយដោយត្រង់ខ្ញុំក៏អត់ទាន់បានបូកសរុបលទ្ធផលហ្នឹងយ៉ាងម៉េចដែរ។ ក៏ប៉ុន្តែបើយើងនិយាយតាមលេខនៃក្រុមប្រឹក្សាឃុំសង្កាត់វិញ យើងឃើញថា គណបក្សប្រជាជនលោកមានសមាជិកក្រុមប្រឹក្សាឃុំសង្កាត់រហូតដល់ជាង៨.០០០នាក់ឯណោះ ហើយខាងគណបក្សសង្គ្រោះជាតិ ដែលមានគណបក្សសមរង្ស៉ីនិងគណបក្សសិទ្ធិមនុស្ស បូកបញ្ចូលគ្នាទៅ មានប្រហែលជា ជិត ៣.០០០ពាន់នាក់។ អញ្ចឹងទេ យើងអាចវាយតម្លៃតាមនេះ យើងឃើញហើយ»។
មានគណបក្សចំនួនប្រាំដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ដែលមានការិយាល័យនៅទូទាំងប្រទេសចំនួន១៩៧ ហើយមានអង្គបោះឆ្នោតតែ១១.៤៥៩ រូបនោះ។ មានការមិនបានបោះឆ្នោតតិចតួចរបស់គណបក្សសង្គ្រោះជាតិ ដែល លោក សម រង្ស៉ីបានអះអាងថាមានការទិញដូរសន្លឹកឆ្នោត។ ហើយមានតែពាក្យបណ្តឹងមួយប៉ុណ្ណោះ។ តែក្រុមអ្នកសង្កេតការណ៍កំពុងធ្វើរបាយកាណ៍អំពីរឿងបោះឆ្នោតអសកលដែលពួកគេឃ្លាំខ្លះៗនោះ៕