អង្គបោះឆ្នោតម្នាក់ចង់បានថ្នាក់ដឹកនាំក្រុមប្រឹក្សាខណ្ឌដែលធ្វើការងាររួមគ្នាដើម្បីប្រយោជន៍ពលរដ្ឋ
Your browser doesn’t support HTML5
លោក ស្រី ប៊ុនឃីន ចៅសង្កាត់រងទី២ នៃសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ មកពីគណបក្សឆន្ទៈខ្មែរ បានចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី ៤ ឬហៅថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាដែលធ្វើឡើងរៀងរាល់ ៥ឆ្នាំម្តង។ លោកបានប្រាប់វីអូអេថា លោកចង់ឃើញក្រុមប្រឹក្សាខណ្ឌជាប់ឆ្នោតដោយមកពីចម្រុះគណបក្ស ដែលអាចធ្វើការងាររួមគ្នាដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋ៕