អង្គការ​ WHO៖ មនុស្ស​គ្រប់​រូប មិនថា​​អ្នក​មាន​ ឬ​អ្នក​ក្រ​ សុទ្ធតែមាន​សិទ្ធិ​ទទួល​បាន​សេវា​សុខាភិបាល​​ល្អ​មួយ

  • Lisa Schlein

일본 도쿄의 초등학교에서 열린 행사에서 학생들이 2020 도쿄 올림픽 대회 마스코트 로봇인 '미라이토와'와 기념촬영을 하고 있다.

អគ្គនាយិកា​អង្គការ​សុខភាព​ពិភពលោក​លោកស្រី​ Margaret Chan បាន​ព្រមាន​​ថា​ គ្រប់​ប្រជាជាតិ​ត្រូវ​តែប្រុង​ប្រយ័ត្នពី​ការ​គំរាម​កំហែង​ជាច្រើន​ទៅ​លើ​សុខភាព ​និង​ការកើតឡើងនៃជំងឺ​ថ្មីៗ។ លោកស្រី​អំពាវនាវ​ដល់​គ្រប់​ប្រទេស​ទាំង​អស់​ឲ្យ​ឃ្លាំ​មើល​យ៉ាង​យក​ចិត្ត​ទុកដាក់​ចំពោះជំងឺ​ផ្តាសាយ​បក្សី​ និង​ករណីផ្សេង​ទៀត​ទាក់​ទង​នឹង​មនុស្ស។​​

អគ្គនាយិកា​អង្គការ​សុខភាព​ពិភពលោក (WHO)​ លោកស្រី​ Margaret Chan កំពុង​អំពាវនាវ​ឲ្យ​មាន​សមភាព​ប្រសើរ​ជាង​មុន​ក្នុង​ការ​ផ្តល់​សេវា​ថែទាំ​សុខភាព​សម្រាប់អ្នក​មាន​និង​អ្នក​ក្រ។ អគ្គនាយិកា​អង្គការ​ WHO រូប​នេះ​ជំរុញ​ឲ្យ​ប្រតិភូ​ទាំងឡាយ ដែល​បាន​ចូល​រួម​ក្នុង​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​របស់​ក្រុមប្រឹក្សា​ភិបាល​ប្រតិបត្តិ​ ខំប្រឹង​ប្រែង​លុប​បំបាត់​គម្លាត​នៃការទទួល​បានសេវា​ថែ​ទាំ​សុខភាព​រវាង​អ្នក​មាន និង​អ្នកក្រ។​ ​

ឆ្នាំ​នេះ​ជា​ឆ្នាំ​ចុងក្រោយនៃអាណត្តិ​របស់​លោកស្រី​អគ្គនាយិកា​ Margaret Chan។ ប្រមុខ​ដឹក​នាំ​ថ្មី​របស់​អង្គការ​សុខភាព​ពិភពលោក​នឹង​ត្រូវ​ជ្រើស​តាំង​នៅ​មហា​សន្និបាត​សុខភាព​ពិភពលោក​ក្នុង​ខែ​ឧសភា​ខាង​មុខនេះ។ ទោះជាយ៉ាងណាក៏ដោយ ក៏​លោកស្រី​បាន​សង្កត់​ធ្ងន់​ទៅ​លើ​សមិទ្ធផល​ផ្សេងៗ​ជា​ច្រើន​ ដែល​បាន​សម្រេចបាន​ក្រោម​ការ​ឃ្លាំ​មើល​របស់​លោកស្រី​ ហើយ​លោកស្រី​ក៏​មិន​ខ្លាច​ក្នុង​ការ​ចង្អុល​បង្ហាញ​ពី​កង្វះ​ខាត​ផ្សេងៗ​ទៀត​ផង​ដែរ។​

លោកស្រី​និយាយ​ថា ​វិសមភាពនៃ​សេវា​ថែ​ទាំ​សុខភាព​ជា​ញឹកញយ​ត្រូវ​បាន​ធ្វើ​ឲ្យ​កាន់​តែ​ធ្ងន់​ធ្ងរ​ទៅៗ​ គឺ​ដោយ​សារ​តែថ្នាំ​ព្យាបាល​មានតម្លៃ​ខ្ពស់​។ ប៉ុន្តែលោកស្រី​ក៏​បាន​កត់​សម្គាល់​ថា​ គំនិត​ផ្តួច​ផ្តើម​របស់​អង្គការ​ WHO បាន​ធ្វើឲ្យ​តម្លៃ​ថ្នាំ​វ៉ាក់ស៊ាំង និង​តម្លៃថ្នាំ​ព្យាបាល​ផ្សេងៗ​ទៀត​មានការធ្លាក់ចុះ។

អគ្គនាយិកា​អង្គការ​សុខភាព​ពិភពលោក (WHO)​ លោកស្រី​ Margaret Chan កំពុង​អំពាវនាវ​ឲ្យ​មាន​សមភាព​ប្រសើរ​ជាង​មុន​ក្នុង​ការ​ផ្តល់​សេវា​ថែទាំ​សុខភាព​សម្រាប់អ្នក​មាន​និង​អ្នក​ក្រ។

លោក​ស្រី​និយាយ​ថា​ ការ​កាត់​បន្ថយ​តម្លៃ​ថ្នាំ​វ៉ាក់ស៊ាំង​សម្រាប់​ជំងឺ​រលាក​ថ្លើម​រ៉ាំរ៉ៃ​ប្រភេទ​សេ ឥឡូវ​នេះ​បាន​ធ្វើ​ឲ្យ​អ្នកជំងឺជាង​១លាន​នាក់​នៅ​ប្រទេស​កំពុង​អភិវឌ្ឍ​ដែល​មានផ្ទុក​ជំងឺ​នេះ ​អាចទទួល​បាន​ការ​ព្យាបាល​សង្គ្រោះ​ជីវិត។

លោកស្រី ​Chan និយាយ​ថា ​សកម្ម​ភាព​វិជ្ជមាន​នានា ដែលធ្វើ​ឡើង​ដោយ​អង្គការ WHO រួមមានការ​បញ្ចប់​ការ​រាតត្បាត​នៃ​ជំងឺ​គ្រុន​លឿង​ក្នុង​ប្រទេស​អង់ហ្គោឡា​ និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​កាល​ពី​ខែ​កញ្ញា។​ អ្នក​ស្រី​បន្ត​ថា​ ការ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​កញ្រ្ជិលក្នុង​រយៈពេល​១៥ ឆ្នាំ​កន្លងមក ​បាន​សង្រ្គោះ​ជីវិត​កុមារ​ប្រមាណ​២០លាន​នាក់ ​និង​កំពុង​ដំណើរ​ការ​បន្ត ​ដើម្បី​ទប់​ទល់​នឹង​មេរោគHIV​ ជំងឺ​របេង​ និង​ជំងឺ​គ្រុន​ចាញ់។​

«សមិទ្ធផល​ដែល​នាំ​ឲ្យ​មាន​ភាព​លេចធ្លោគួរ​ឲ្យ​សោមនស្សបំផុត​ គឺ​នៅ​ចុង​ឆ្នាំ​មុន​នេះ អង្គការ WHO បាន​ចេញ​ផ្សាយពី​លទ្ធផល​សាកល្បង​ចុងក្រោយ​ បង្ហាញ​ពី​ថ្នាំវ៉ាក់សាំង​ការពារ​ជំងឺ Ebola ថ្មី​ ដែល​អាច​ផ្តល់​ការការ​ពារ​បានស្ទើរ​តែ​១០០​ភាគរយ។ យើង​មិន​អាច​កម្ចាត់​ជំងឺ​ដែល​កំពុង​រីក​រាល​ដាល​ឡើង​វិញ​នេះ​បានទេ ប៉ុន្តែនៅ​ពេល​ដែល​មាន​ការ​រីករាលដាល​នៃ​ជំងឺ​នេះឡើងវិញ​ម្តង​ទៀត​ នោះយើង​នឹង​មិន​តបត​ដោយ​ដៃ​ទទេ​នោះ​ឡើយ»។​

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក​ស្រី​ Chan បាន​ព្រមានថា​ គ្រប់​ប្រជាជាតិ​ត្រូវ​តែប្រុង​ប្រយ័ត្នពី​ការ​គំរាម​កំហែង​ជាច្រើន​ទៅ​លើ​សុខភាព ​និង​ការកើតឡើងនៃជំងឺ​ថ្មីៗ។ លោកស្រី​អំពាវនាវ​ដល់​គ្រប់​ប្រទេស​ទាំង​អស់​ឲ្យ​ឃ្លាំ​មើល​យ៉ាង​យក​ចិត្ត​ទុកដាក់​ចំពោះជំងឺ​ផ្តាសាយ​បក្សី​ និង​ករណីផ្សេង​ទៀត​ទាក់​ទង​នឹង​មនុស្ស។

លោកស្រី​បានថ្លែងបន្ត​ថា​ ពិភពលោក​គួរ​តែ​ត្រៀម​ខ្លួន​ជាស្រេច ដើម្បី​ទប់ទល់​នឹង​ការរាតត្បាត​ជំងឺ​ផ្តាសាយ​បក្សី ហើយ​អ្នកស្រី​ថា​ប្រជាជាតិ​ទាំងអស់​ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​រីករាលដាល​ភ្លាមៗ​របស់​ជំងឺ​ដ៏​សាហាវ​មួយនេះ។

លោកស្រី​ Chan និយាយ​ថា ​ការ​រាលដាល​នៃថ្នាំ​ជក់​ក្នុង​សាកល​លោក​កំពុង​សម្លាប់​មនុស្ស​ចំនួន ៦លាន​នាក់រៀង​រាល់​ឆ្នាំ​ ប៉ុន្តែ​វិធានការ​ដែល​ចំណាយ​ប្រាក់​តិច និង​មាន​ប្រសិទ្ធភាព​ដូច​ជា​ការ​តម្លើង​ពន្ធ​បារី​ អាច​គ្រប់​គ្រង​ និង​បង្ការ​ការ​រាល​ដាល​នេះ​បាន៕

ប្រែសម្រួល​ដោយ ទុំ​ ម្លិះ