កង​ជីវពល​អាហ្វហ្គានីស្ថាន​កាត់​ក្បាលជន​សកម្មប្រយុទ្ធ​​​រដ្ឋ​ឥស្លាម​៤​នាក់

اس سال سپر بال ریاست منی سوٹا کے شہر منی ایپلس کے وسط میں واقع یو ایس بینک اسٹیڈیم میں تھا۔

ក្រុម​មន្ត្រី​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​បាន​និយាយ​ថា​ ក្រុម​ជីវពល​មួយ​ក្រុម​ត្រួតត្រា​ដោយ​សមាជិក​សំខាន់​ម្នាក់​នៃ​សភា​អាហ្វហ្គានីស្ថាន​បាន​កាត់​ក្បាល​ជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​បួន​នាក់​នៅ​ក្នុង​ខេត្ត​ Nangarhar នា​ប៉ែក​ខាង​កើត​ប្រទេស។

​សមាជិក​នៃ​ក្រុម​ជីវពល​នេះ​ដែល​មាន​ស្វាមីភក្តិ​ជាមួយ​លោក Zahir Qadir អនុ​ប្រធាន​សភា ​បាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ជន​ប្រដាប់​អាវុធ​មាន​ចំណង​ទាក់ទង​ជាមួយ​ក្រុម​រដ្ឋឥស្លាម​នៅ​ក្នុង​តំបន់​នោះ​ជា​ច្រើន​សប្តាហ៍​មក​ហើយ។

​កាល​ពី​ពេល​ថ្មីៗ​នេះ​ ក្រុម​យុទ្ធជន​រដ្ឋ​ឥស្លាម​ចាប់​បាន​សមាជិក​ក្រុម​ជីវពល​នេះ​បួន​នាក់​ហើយ​បាន​កាត់​ក្បាល​ពួកគេ​ ហើយ​ការណ៍​នេះ​បាន​បណ្តាល​ឱ្យ​ក្រុមជីវពល​ទាំង​នេះ​តបត​វិញ​ដោយ​សម្លាប់​យុទ្ធជន​រដ្ឋ​ឥស្លាម​នៅ​ក្នុង​ស្រុក Achin នេះ​បើ​តាម​ការ​ប្រាប់​ឱ្យ​ដឹង​ដោយ​ក្រុម​មន្ត្រី​ក្នុង​មូលដ្ឋាន។

កាល​ពី​ពេល​ថ្មីៗ​នេះ​គេ​បាន​ឃើញ​កំណើន​វត្តមាន​នៃ​ក្រុម​យុទ្ធជន​រដ្ឋ​ឥស្លាម​នៅ​ក្នុង​ស្រុក​ Achin។

​កាល​ពី​ពេល​ថ្មីៗ​នេះ​ក្រុម​រដ្ឋ​ឥស្លាម​បាន​បើក​ការ​ផ្សាយ​វិទ្យុ​ FM មួយ​នៅ​ក្នុង​ខេត្ត ​Nangarhar​ ដោយ​ផ្សាយ​យ៉ាង​ហោច​ណាស់​មួយ​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ដើម្បី​ទាក់ទាញ​ទឹក​ចិត្ត​ក្រុម​យុវជន​អាហ្វហ្គានីស្ថាន​ដែល​គ្មានការ​ងារ​ធ្វើ។

ក៏​ប៉ុន្តែ​កាល​ពី​សប្តាហ៍​មុន​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​បាន​អះអាង​ថា​ពួក​គេ​បាន​រាំង​ខ្ទប់​ការ​ផ្សាយ​របស់​ «វិទ្យុ​ Sadai Khilafat» ដែល​ប្រែថា​វិទ្យុ​សំឡេង​ Caliphate ដែល​បាន​ផ្សព្វផ្សាយ​ការ​ឃោសនា​របស់​ក្រុម​រដ្ឋ​ឥស្លាម។

ក្រុម​រដ្ឋ​ឥស្លាម​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​បាន​ប្រកួត​ប្រជែង​ជាមួយ​ក្រុម​បះបោរ​តាលីបង់​ហើយ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ដ៏​ប្រល័យ​រវាង​ក្រុម​ទាំង​ពីរ​នោះ​កាល​ពី​ប៉ុន្មាន​សប្តាហ៍ថ្មីៗនេះ៕