កងទ័ពអាហ្វហ្គានីស្ថាន​បណ្តេញពួកសកម្ម​ប្រយុទ្ធ​រដ្ឋឥស្លាម​

​ទង់​ជាតិ​រដ្ឋឥស្លាម​មួយ​ត្រូវ​បាន​ឃើញ​ព្យរួ​ជញ្ចាំង​នៅ​មន្ទីរពេទ្យ​ Salam មុន​ពេល​ដែល​វា​ត្រូវ​បាន​គេ​យក​ចេញ​ដោយ​កងកម្លាំង​អ៊ីរ៉ាក់​នៅ​ទីក្រុង​ Mosul ប្រទេស​អ៊ីរ៉ាក់​កាល​ពី​ថ្ងៃទី​១២ មករា ២០១៧។(K. Omar/VOA Kurdish)

រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​និយាយ​ថា​ ខ្លួន​បាន​បញ្ចប់​ដោយ​ជោគជ័យ​នូវ​ប្រតិបត្តិការ​រយៈពេល​៣ខែក្នុង​ការបោស​សម្អាត​ក្រុមសកម្ម​ប្រយុទ្ធ​រដ្ឋឥស្លាម​នៅស្រុក​ដាច់ស្រយាល​ក្នុង​ប្រទេស​នេះ។ ​កម្លាំង​សន្តិសុខ​អាហ្វហ្គានីស្ថាន​បាន​បើក​ប្រតិបត្តិការ​វាយ​បកវិញ​ ក្រោយពី​ពួករដ្ឋឥស្លាម​បានធ្វើការ​វាយ​ប្រហារ​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​នានា​កាលពីខែ​តុលា។​

ប៉ុស្តិ៍ត្រួត​ពិនិត្យ​នោះ​ត្រូវ​បាន​កាន់កាប់ដោយ​ក្រុម​ជីវពល​ក្នុងតំបន់​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​នៅ​ស្រុក​ Pachiragam ​នៅខេត្ត​ Nangarhar ​ដែលជាប់​ព្រំដែន​ជាមួយ​ប្រទេស​ប៉ាគីស្ថាន។Shirin Aqa Faqir ​អ្នកនាំពាក្យ​កងទ័ព​អាហ្វហ្គានីស្ថាននៅ Nangarhar ​បាន​ប្រាប់ ​VOA ​ថា ​ ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃថ្មីៗ​នេះ ក្រុម​រដ្ឋឥស្លាម​ត្រូវបាន​បណ្តេញ​ចេញពី​ស្រុក​ Pachiragam ហើយ​ឥឡូវ​តំបន់នេះ​មិនមាន​ពួក​សកម្ម​ប្រយុទ្ធ​រដ្ឋឥស្លាម​ទេ។​

​ក្រោយ​ពី​បរាជ័យ​នៅ Pachiragam ​ ពួកសកម្ម​ប្រយុទ្ធរដ្ឋឥស្លាម​បាន​ទៅវាយ​ប្រហារ​ស្រុក ​Kot ​ដែល​នៅ​ជាប់​ស្រុក ​Pachiragamហើយ​មាន​បំណង​វាយ​ប្រហារ​ក្រុម​ជីវពល​ក្នុង​តំបន់​នេះ។ មន្ត្រីអាជ្ញាធរ​ខេត្ត​និង​អ្នកស្រុក​បាន​ឲ្យដឹង​ថា ​ផ្ទះ​ជាង​៦០​ខ្នង​ត្រូវ​ឆេះ៕​