កំណត់និពន្ធ៖ សកម្មជនបរិស្ថាននៃចលនាមាតាធម្មតាបានអះអាងថា ការបូមខ្សាច់មានការថមថយនៅកន្លែង ដែលពួកគេធ្វើប្រតិបត្តិការដោយសហការជាមួយនឹងពលរដ្ឋមូលដ្ឋាន។ ក៏ប៉ុន្តែនៅកន្លែងផ្សេងទៀតក្នុងខេត្តកោះកុងគឺការបូមខ្សាច់នៅតែកើតមានច្រើនដដែល។ ស្របពេលជាមួយគ្នានេះ ពលរដ្ឋមានការព្រួយបារម្ភច្រើនជាងមុន ដោយសារការចាប់ខ្លួនក្រុមសកម្មជននៃចលនាមាតាធម្មជាតិចំនួនបីនាក់កន្លងមកហើយផលប៉ះពាល់លើជីវភាពរបស់ពួកគាត់ និងបរិស្ថានកាន់តែធ្ងន់ធ្ងរឡើង។ សូមលោកអ្នកស្តាប់បទសម្ភាសរវាងលោក ម៉ែន គឹមសេង នៃ VOAជាមួយនឹងលោក ថុន រដ្ឋា ដែលជាសកម្មជននៃចលនាមាតាធម្មជាតិ។
Your browser doesn’t support HTML5