ការពិនិត្យ​សុខភាព​ម្តាយ​ពេល​មាន​គភ៌​ និង​ការព្យាបាល​ជួយ​ប្រទេស​ថៃ​លុប​បំបាត់​ការចម្លង​មេរោគ​ហ៊ីវ​ និង​​ជំងឺ​កាមរោគ​ពី​ម្តាយ​ទៅ​កូន

ការពិនិត្យ​សុខភាព​ម្តាយ​ពេល​មាន​គភ៌​ និង​ការព្យាបាល​ជួយ​ប្រទេស​ថៃ​លុប​បំបាត់​ការចម្លង​មេរោគ​ហ៊ីវ​ និង​​ជំងឺ​កាមរោគ​ពី​ម្តាយ​ទៅ​កូន។

ការពិនិត្យ​សុខភាព​ម្តាយ​ពេល​មាន​គភ៌ និង​ការធ្វើ​តេស្ត​រក​មេរោគ​ហ៊ីវ​ និង​ជំងឺ​កាមរោគ​ធ្វើ​ឲ្យ​ប្រទេស​ថៃ​បាន​ក្លាយ​ជា​ប្រទេស​ដំបូង​គេ​បង្អស់​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​អាច​លុបបំបាត់​ការចម្លង​មេរោគ​ទាំង​ពីរ​នេះ​ពី​ម្តាយ​ទៅ​ទារក​បាន។

ក្រុមមន្ត្រី​សុខភាព​ពិភពលោក​និយាយ​ថា ថៃ​គឺ​ជា​ប្រទេស​ទី​មួយ​ដែល​មាន​ការឆ្លង​រាលដាល​មេរោគ​ហ៊ីវ​ក្នុង​ចំនួន​ច្រើន ដែល​ធានា​ថា​ គ្មាន​ការចម្លង​ជំងឺ​អេដស៍ត​ជំនាន់។

សមិទ្ធផល​របស់​ប្រទេស​ថៃនេះ​គឺ ​ផ្អែក​ទៅ​លើ​ការប្តេជ្ញា​នយោបាយ​ប្រកប​ដោយ​ចីរភាព​របស់​រដ្ឋាភិបាល​បន្តវេន។ នេះ​បើ​យោង​តាម​សម្តី​របស់​លោក Mukta Sharma អ្នកនាំពាក្យ​របស់​អង្គការ​សុខភាព​ពិភពលោក​ WHO។ ​

លោក Sharma បាន​ថ្លែង​ប្រាប់ VOA យ៉ាង​ដូច្នេះ​ថា «ថៃ​គឺ​ជា ​ប្រទេស​មួយ​ចំណោម​ប្រទេស​ដំបូង​គេ​បង្អស់​ដទៃទៀត ដែល​ក្រឡេក​មើល​ទៅ​លើ​ការសាកល្បង​ប្រើប្រាស់​ថ្នាំ​បង្ការ​មេរោគ​ហ៊ីវ ដែល​បាន​បញ្ឈប់​ការចម្លង​មេរោគ​នេះ ហើយ​ប្រទេស​ទាំង​នេះ​គឺ​ជា​ប្រទេស​ដំបូង​បង្អស់​ដែល​ប្រើប្រាស់​វិទ្យាសាស្រ្ត​ស្រុះ​គ្នា​ចាប់​តាំង​ពី​ដំបូង​មក​ខ្ទង់​ឆ្នាំ​២០០០»។​

ក្នុង​ចន្លោះ​ឆ្នាំ​២០០០​និង​២០១៤ ចំនួន​អ្នកឆ្លង​មេរោគ​ហ៊ីវ​ថ្មី​ក្នុង​ចំណោម​ស្រ្តី​នៅ​ក្នុង​ប្រទេស​ថៃ​បាន​ថយចុះ​ជិត​៩០​ភាគរយ គឺ​ចាប់​ពី​១៥.០០០​នាក់​ទៅ​១.៩០០​នាក់។ នេះ​បើ​យោង​តាម​សម្តី​របស់​ក្រុម​មន្រ្តី​សុខាភិបាល។ កាល​ពី​ឆ្នាំ​មុន កុមារ​ចំនួន​៨៦​នាក់ឆ្លង​មេរោគ​ហ៊ីវ​នៅ​ក្នុង​ប្រទេស​ថៃ ដែល​តួលេខ​នេះ​ទាប​ជាង​តួលេខ​កាល​ពី​មួយ​ទសវត្សរ៍​មុន​យ៉ាង​ខ្លាំង ដែល​នៅ​ពេល​នោះ​មាន​ចំនួន​ដល់​ទៅ​ប្រហែល​១.០០០​ករណី៕