ពលរដ្ឋ​ជំនាន់​សង្គ្រាម​លេច​ឡើង​នៅ​អ៊ុយក្រែន

Your browser doesn’t support HTML5

ភាព​មិន​ច្បាស់លាស់​ក្នុង​អំឡុង​ពេល​ពីរបី​សប្តាហ៍​នៃ​ការ​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​របស់​រុស្ស៊ី​លើ​រដ្ឋធានី​កៀវ​របស់​អ៊ុយក្រែន នាំ​ឲ្យ​មនុស្ស​ជាច្រើន​ចាកចេញ​ពី​ទីក្រុង។ មន្ត្រី​និយាយ​ថា ៤៤% នៃ​​ចំនួន​ពលរដ្ឋ​សរុប​ក្នុង​រដ្ឋធានី​កៀវ​ បាន​ចាក​ចេញ។ មួយ​ឆ្នាំ​ក្រោយ​មក អ្នក​ខ្លះ​រួម​ទាំង​ពលរដ្ឋ​វ័យ​ក្មេង​ជាច្រើន​ផង​ដែរ​នៅ​បន្ត​រស់នៅ​ក្នុង​ទីក្រុង​នោះ និង​បាន​និយាយ​ថា​ ជីវិត​របស់​ពួកគេ​បាន​ផ្លាស់ប្តូរ​ជា​រៀង​រហូត។ អ្នកស្រី Anna Chernikova រាយការណ៍​អំពី​ជីវិត​ប្តី​ប្រពន្ធ​វ័យ​ក្មេង​មួយ​គូ​ដែល​បាន​រស់នៅ​ក្នុង​ស្ថានីយ​រថភ្លើង​ក្រោម​ដី​នៅ​ថ្ងៃ​ដំបូងៗ​នៃ​ការ​វាយប្រហារ​របស់​រុស្ស៊ី។ លោក សាយ មុន្នី ជូន​សេចក្ដី​ប្រែ​សម្រួល៕