សភាប្រទេសស៊ុយអែតបានបោះឆ្នោតបណ្តេញនាយករដ្ឋមន្ត្រីលោក Stefan Lofven នៅក្នុងការ បោះឆ្នោតដកការទុកចិត្តកាលពីថ្ងៃចន្ទដោយផ្តល់ឲ្យមេដឹកនាំគណបក្សសង្គមប្រជាធិបតេយ្យរូបនេះមួយសប្តាហ៍ដើម្បីចុះចេញពីតំណែងនិងប្រគល់ឲ្យប្រធានសភានូវការងារដើម្បីស្វែងរកបង្កើតរដ្ឋាភិបាលថ្មីឬឲ្យមានការបោះឆ្នោតមុនពេលកំណត់។
ក្រុមគណបក្សប្រជាធិបតេយ្យជាតិនិយមស៊ុយអែតបានក្តោបក្តាប់ឱកាសអំពាវនាវឲ្យមានការបោះឆ្នោតកាលពីសប្តាហ៍មុនបន្ទាប់ពីអតីតគណបក្សកុម្មុយនីស្តឆ្វេងនិយមបានដកការគាំទ្ររបស់ខ្លួនដល់រដ្ឋាភិបាលកណ្តាលឆ្វេងនិយមលើផែនការបន្ធូរបន្ថយការត្រួតត្រាថ្លៃ ឈ្នួលលើអគារ Apartment ដែលសាងសង់ថ្មី។
ដោយការជាប់គាំងសភា គេមិនទាន់ដឹងច្បាស់នៅឡើយថា តើប្រធានរដ្ឋសភាអាចបង្កើតរដ្ឋាភិបាលថ្មីយ៉ាងដូចម្តេចទេ ខណៈដែលការស្ទង់មតិបង្ហាញថាក្រុមកណ្តាលឆ្វេងនិយមនិងកណ្តាលស្តាំនិយមនៅមានតុល្យភាពស្មើគ្នាដែលមានន័យថាការបោះឆ្នោតលើកទី២ អាចមានភាពមិនច្បាស់លាស់៕