អ្នក​ដំណើរ​នៅលើ​នាវា​ Westerdam​ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឡើង​គោក​ជា​បន្តបន្ទាប់​ ដើម្បី​ទៅ​ប្រទេស​គេ​វិញ

Your browser doesn’t support HTML5

អ្នកធ្វើដំណើរ​ជាង ៤០០​នាក់ ក្នុង​ចំណោម​អ្នកធ្វើដំណើរ​ចម្រុះ​ជាតិ​សាសន៍​ប្រមាណ ១៥០០ នាក់​នៅ​លើ​នាវា Westerdam ត្រូវបាន​អនុញ្ញាត​ឲ្យ​ឡើង​គោក នៅ​ថ្ងៃសុក្រ​នេះ បន្ទាប់ពី​រង់ចាំ​ពេញ​មួយ​ថ្ងៃព្រហស្បតិ៍។ ការចុះ​ពី​នាវា​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​បន្តបន្ទាប់ ក្រោយ​មាន​ការរៀបចំ​របស់​ក្រុមហ៊ុន Holland America Line។ នាវា​កម្សាន្ត​អន្តរជាតិ​មួយ​នេះ ត្រូវ​បាន​រដ្ឋាភិបាល​ជប៉ុន កោះតៃវ៉ាន់ ហ្វីលីពីន និង​ថៃ បដិសេធ​មិន​ឲ្យ​ចូលចត ដោយសារ​ខ្លាច​មាន​អ្នកផ្ទុក​មេរោគ​កូរ៉ូណា COVID-19 នៅ​លើ​នាវា។ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​ឲ្យ​ចូល​មក​ប្រទេស​កម្ពុជា។ ក្រសួង​សុខាភិបាល​កម្ពុជា បាន​លើក​ឡើង​ថា មាន​មនុស្ស ២០នាក់ នៅ​លើ​នាវាWesterdam ដែល​ត្រូវ​បាន​រាយការណ៍​ថា មាន​បញ្ហា​សុខភាព​ដូចជា ផ្តាសាយ រាគរូស និង​មាន​បញ្ហា​ក្រពះ និង​ពោះវៀន​ជាដើម​ត្រូវ​បាន​មន្ត្រី​សុខាភិបាល​យក​វត្ថុសំណាក​ទៅ​ពិនិត្យ​នៅ​ឯវិទ្យាស្ថាន​ប៉ាស្ទ័រ។ ក្រសួង​បាន​បញ្ជាក់​កាលពី​យប់​ថ្ងៃព្រហស្បតិ៍​ថា ពួកគេ​មិនមាន​ផ្ទុកវីរុស​កូរ៉ូណា​នោះ​ទេ។ លោក ស៊ុន ណារិន នៃ VOA រាយការណ៍​ពី​ខេត្តព្រះសីហនុ៕