កម្រងរូបភាពVOA៖ កម្ពុជា​រំឭក​ខួប​ប្រាំពីរ​ឆ្នាំ​នៃ​ការសោយ​ទិវង្គត​អតីត​មហាក្សត្រ​ព្រះបាទ នរោត្តម សីហនុ

កងកិត្តិយស​ត្រែទ័ព​កម្ពុជា​កាន់​កម្រងផ្កា​នៅ​មុខ​រូបសំណាក​អតីត​ព្រះមហាក្សត្រ នរោត្តម សីហនុ​ នៅ​ថ្ងៃ​ទី​១៥​ ខែ​តុលា​ ឆ្នាំ​២០១៩​ ក្នុង​រាជធានី​ភ្នំពេញ។ (ហ៊ុល រស្មី/VOA)

នៅ​ថ្ងៃទី​១៥ ខែ​តុលា ឆ្នាំ​២០១៩ ក្រុម​មន្ត្រី​យោធា​ផ្តល់​ការគោរព​ដល់​អតីត​ព្រះមហាក្សត្រ​ព្រះបាទ នរោត្តម សីហនុ ក្នុង​ខួប​គម្រប់​ប្រាំពីរ​ឆ្នាំ​នៃ​ការ​សោយ​ទិវង្គត​របស់​ព្រះអង្គ ក្នុង​រាជធានី​ភ្នំពេញ។ (ហ៊ុល រស្មី/VOA)

ក្រុម​មន្ត្រី​នគរបាល​ជាតិ​គោរព​កងកិត្តិយស​ត្រែទ័ព​កម្ពុជា ក្នុង​ពិធី​រំឭកខួប​ប្រាំពីរ​ឆ្នាំ​នៃ​ការសោយ​ទិវង្គត​របស់​អតីត​ព្រះមហាក្សត្រ​ព្រះបាទ នរោត្តម សីហនុ នៅ​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១៩ ក្នុង​រាជធានី​ភ្នំពេញ។ (ហ៊ុល រស្មី/VOA)

លោក ស ខេង ឧបនាយក​រដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ គោរព​​កងកិត្តិយស​ត្រែទ័ព​កម្ពុជា​ ក្នុង​ពិធី​រំឭក​ខួប​ប្រាំពីរ​ឆ្នាំ​នៃ​ការ​​សោយ​ទិវង្គត​របស់​អតីត​ព្រះមហាក្សត្រ​ព្រះបាទ នរោត្តម សីហនុ​ នៅ​ថ្ងៃ​ទី​១៥​ ខែ​តុលា​ ឆ្នាំ​២០១៩​​ ក្នុង​រាជធានី​ភ្នំពេញ។ (ហ៊ុល រស្មី/VOA)

លោក ស ខេង ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ សំដែង​ការគោរព​ដល់​អតីត​ព្រះមហាក្សត្រ​ព្រះបាទ នរោត្តម សីហនុ​​ នៅ​ថ្ងៃ​ទី​១៥​ ខែ​តុលា​ ឆ្នាំ​២០១៩​ ក្នុង​ទីក្រុង​ភ្នំពេញ។ (ហ៊ុល រស្មី/VOA)

នាយឧត្តម​សេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ​កងយុទ្ធពល​ខេមរភូមិន្ទ ចូលរួម​ពិធី​រំឭក​ខួប​ប្រាំពីរ​ឆ្នាំ​នៃ​ការសោយ​ទិវង្គត​របស់​អតីត​ព្រះមហាក្សត្រ​ព្រះបាទ នរោត្តម សីហនុ នៅ​ថ្ងៃទី១៥ ខែ​តុលា ឆ្នាំ២០១៩ ក្នុង​រាជធានី​ភ្នំពេញ។ (ហ៊ុល រស្មី/VOA)

លោក ស៊ិក ប៊ុនហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត និង​មន្រ្តី​ក្រោមឱវាទ​សំដែង​ការគោរព​ដល់​អតីត​ព្រះមហាក្សត្រ​ព្រះបាទ នរោត្តម សីហនុ​ នៅ​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១៩​ ក្នុង​ទីក្រុង​ភ្នំពេញ។ (ហ៊ុល រស្មី​/VOA)

លោក វង សូត្រ រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​ថ្លែង​ពី​ស្នាព្រះហស្ថ​របស់​អតីត​ព្រះមហាក្សត្រ​ខ្មែរ​ព្រះបាទ នរោត្តម សីហនុ នៅ​ថ្ងៃទី​១៥ ខែ​តុលា ឆ្នាំ​២០១៩។ (ហ៊ុល រស្មី/VOA)

ក្រុម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ដាក់​កម្រង​ផ្កា​នៅ​រូប​សំណាក​អតីត​ព្រះមហាក្សត្រ​ព្រះបាទ​នរោត្តម​ សីហនុ​ ថ្ងៃទី​១៥​ ខែ​តុលា ឆ្នាំ​២០១៩។ (ហ៊ុល រស្មី/VOA)

លោក ងួន ញិល អនុប្រធាន​ទីមួយ​នៃ​រដ្ឋសភា ដើរ​កាត់​កងកិត្តិយស​ត្រែទ័ព​កម្ពុជា ក្នុង​ពិធី​រំឭក​ខួប​ប្រាំពីរ​ឆ្នាំ​នៃ​ការសោយ​ទិវង្គត​របស់​អតីត​ព្រះមហាក្សត្រ​ព្រះបាទ នរោត្តម សីហនុ នៅ​ថ្ងៃទី១៥ ខែ​តុលា ឆ្នាំ២០១៩ ក្នុង​រាជធានី​ភ្នំពេញ។ (ហ៊ុល រស្មី/VOA)

ក្រុម​មន្ត្រី​រដ្ឋាភិបាល​ដើរ​សំដៅ​មក​រូបសំណាក​អតីត​ព្រះមហាក្សត្រ​ខ្មែរ​ព្រះបាទ នរោត្តម សីហនុ​ នៅ​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១៩ ក្នុង​រាជធានី​ភ្នំពេញ។ (ហ៊ុល រស្មី/VOA)

ក្រុម​មន្ត្រី​រដ្ឋាភិបាល​ថតរូប​ជុំ​គ្នា​ដើម្បី​រំឭក​ខួប​ប្រាំពីរ​ឆ្នាំ​នៃ​ការ​​សោយ​ទិវង្គត​របស់​អតីត​ព្រះមហាក្សត្រ​ព្រះបាទ នរោត្តម សីហនុ នៅ​ថ្ងៃ​ទី​១៥​ ខែ​តុលា​ ឆ្នាំ​២០១៩​​ ក្នុង​រាជធានី​ភ្នំពេញ។ (ហ៊ុល រស្មី/VOA)