បទសម្ភាសន៍ VOA៖ សកម្មជនបក្សប្រឆាំងដែលកំពុងនិរទេសខ្លួននៅថៃ ត្រៀមអមដំណើរលោក សម រង្ស៊ី ចូលកម្ពុជាវិញ
Your browser doesn’t support HTML5
បន្ទាប់ពីលោក សម រង្ស៊ី មេដឹកនាំស្ដីទីគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយប្រកាសថា នឹងវិលចូលប្រទេសកម្ពុជាវិញនៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ដោយមានទាំងការអំពាវនាវឲ្យពលករនិងសកម្មជននៅក្រៅប្រទេសចូលរួមជាមួយផង គេឃើញសកម្មជនគណបក្សប្រឆាំងមួយចំនួនដែលកំពុងនិរទេសខ្លួននៅប្រទេសថៃ បានចេញមកប្រកាសត្រៀមខ្លួនអមដំណើរលោក សម រង្ស៊ី ធ្វើមាតុភូមិនិវត្តន៍ដែរ។ លោក ម៉ន ផល្លា អតីតប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិប្រចាំរាជធានីភ្នំពេញ ដែលត្រូវបានតុលាការកំពូលព្យួរសិទ្ធិនយោបាយ បានផ្តល់បទសម្ភាសន៍ដល់កញ្ញា កាន់ វិច្ឆិកា នៃ VOA ខណៈកំពុងនិរទេសខ្លួននៅទីក្រុងបាងកកប្រទេសថៃ៕