ជនរង​គ្រោះ​ទំនាស់​ដីធ្លី​មកពី​កោះកុង​និង​ជ្រោយ​ចង្វារ​តវ៉ា​នៅ​​ក្រសួង​ដែន​ដី

Your browser doesn’t support HTML5

ក្រុម​ប្រជាពលរដ្ឋ​រាប់សិប​នាក់​ក្នុងចំណោម​ពលរដ្ឋ​ចំនួន​១៩៧គ្រួសារ​ ដែល​មាន​ទំនាស់​ដីធ្លី​ក្នុង​ឃុំជីខលើ​ ស្រុក​ស្រែអំបិល​ ខេត្ត​កោះកុង បន្ត​តវ៉ា​រក​ដំណោះ​ស្រាយ​ចំពោះ​ទំនាស់​ដីធ្លី ជាមួយ​លោក ហេង​ ហ៊ុយ​ ជា​អ្នក​ជំនួញ​ម្នាក់​នៅ​ក្នុង​ខេត្ត​កោះកុងនិង​ជាម្ចាស់​ក្រុមហ៊ុន​Heng Huy Agriculture Group ។ តំណាង​ពលរដ្ឋម្នាក់​គឺអ្នកស្រី​អ៊ិន ធូ​ វ័យ​៤៧​ ឆ្នាំ​ និយាយ​នៅថ្ងៃទី​២២ ខែសីហា នេះ​ថា​ ទំនាស់​ដីធ្លី​នេះ​ បាន​កើត​ឡើង​តាំង​ពី​ឆ្នាំ​២០០៧​មក​ម៉្លេះ។ ការ​តវ៉ា​បាន​ចាប់​ផ្តើម​តាំង​ពី​ខែមិថុនា​ ឆ្នាំ​២០១៩ តែគ្មាន​ដំណោះស្រាយ។ លោក ហ៊ុល រស្មី រាយការណ៍លម្អិតពីរាជធានីភ្នំពេញ៕