អតីត​សហ​ព្រះរាជ​អាជ្ញា​អន្តរជាតិ​ប្រចាំ​សាលាក្ដី​ខ្មែរក្រហម៖ បង​ធំ​ទី​ពីរ នួន ជា ត្រូវ​បាន​ផ្ដន្ទាទោស​ពី​បទ​ឧក្រិដ្ឋ​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ជាច្រើន​ករណី

Your browser doesn’t support HTML5

លោក Nicholas Koumjian អតីត​សហ​ព្រះរាជ​អាជ្ញា​អន្តរជាតិ​ប្រចាំ​សាលាក្ដី​ខ្មែរ​ក្រហម​បាន​និយាយ​ថា ​នួន ជា អតីត​ប្រធាន​រដ្ឋ​សភា​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា បង​ធំ​ទី​ពីរ​​ ​ និង ខៀវ សំផន ប្រមុខ​រដ្ឋ​កម្ពុជា​ប្រជាធិបតេយ្យ ត្រូវ​បាន​ផ្ដន្ទាទោស​ពី​បទ​ឧក្រិដ្ឋ​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ជាច្រើន​ករណី រួម​មាន​ការបណ្ដេញ​ប្រជាជន​ចេញ​ពី​ទីក្រុង​ដោយ​បង្ខំ ឃាតកម្ម និង​ការ​សម្លាប់​រង្គាល។ លោក​ Koumjian បាន​ថ្លែង​ដូច្នេះ​ នៅ​ក្នុង​បទសម្ភាសន៍​ជា​មួយ លោក សឿន​ វឌ្ឍនា នៃ ​VOA កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី០១ ខែ​សីហា ឆ្នាំ ២០១៩ នៅ​​ក្នុង​រដ្ឋ​ធានី​ Washington៕