ក្រុមសមាជិករដ្ឋសភាអាមេរិកាំងផ្តល់កម្លាំងចិត្តខ្មែរអាមេរិកាំងដែលតវ៉ារឿងស្តារលទ្ធិប្រជាធិបតេយ្យ
Your browser doesn’t support HTML5
នៅពេលដែលក្រុមបាតុករខ្មែរអាមេរិកាំងជាច្រើនរយនាក់ដែលស្រឡាញ់ប្រទេសកំណើតរបស់ខ្លួនមកពីបណ្តារដ្ឋនានា និងប្រទេសមួយចំនួនកំពុង ទាមទារឲ្យមានការស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កាលពីថ្ងៃពុធនៅមុខវិមានរដ្ឋសភា ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ក្រុមសមាជិកសភាអាមេរិកាំងយ៉ាងតិចពីរនាក់បានមកផ្តល់ការគាំទ្រនៅទីលានបាតុកម្ម ហើយប្តេជ្ញាថា នឹងរួមជាមួយពលរដ្ឋកម្ពុជាស្តារប្រជាធិបតេយ្យកម្ពុជាឡើងវិញ តាមរយៈការធ្វើច្បាប់មួយចំនួនទាក់ទងនឹងការស្តារប្រជាធិបតេយ្យកម្ពុជានិងទណ្ឌកម្មប្រឆាំងនឹងមន្ត្រីរដ្ឋាភិបាលកម្ពុជា។ លោកសមាជិករដ្ឋសភា Steve Chabot នៃគណបក្សសាធារណរដ្ឋ មកពីរដ្ឋអូហៃអូនិងលោក Alan Lowenthal គណបក្សប្រជាធិបតេយ្យមកពីរដ្ឋកាលីហ្វ័រញ៉ាបានចុះពីប្រជុំសភាមកជួបជាមួយក្រុមបាតុករហើយប្តេជ្ញាថា នឹងធ្វើឲ្យរដ្ឋាភិបាលកម្ពុជា និងមន្ត្រីរបស់ខ្លួនទទួលខុសត្រូវចំពោះការបំផ្លាញប្រជាធិបតេយ្យ។ លោក សុខ ខេមរា នៃ VOA រាយការណ៍អំពីរឿងនេះ៕