ខ្មែរនៅអាមេរិកបង្ហាញពីភាពជោគជ័យដោយឱកាសនិងការតស៊ូ
Your browser doesn’t support HTML5
ក្រៅពីការជួបជុំគ្នាធ្វើបុណ្យទានតាមប្រពៃណី ទំនៀមទម្លាប់ និង រកវិធីជួយដល់ សហគមន៍ ហើយនឹងប្រទេសកំណើតទៅតាមលទ្ធភាពភាពនោះ ជនអន្តោប្រវេសន៍ និងជនភៀសខ្លួនខ្មែរដែលមករស់នៅសហរដ្ឋអាមេរិករួមទាំងពលរដ្ឋខ្មែរនៅក្នុងរដ្ឋ មីនីសូតា បានថ្លែងថានៅលើទឹកដីពោរពេញដោយឱកាសកសាងជីវិតដូចជាប្រទេសអាមេរិកនេះ បានផ្តល់ភាពជោគជ័យដល់ពួកគេទៅតាមការប្រឹងប្រែងតស៊ូរៀងៗខ្លួន។ លោក សុខ ខេមរា និងលោក សាយ មុន្នី នៃ VOA រាយការណ៍ពីរដ្ឋមីនីសូតា៕