បទសម្ភាសន៍ VOA៖ ម្ចាស់សហគ្រិនផលិតអំបិលធម្មជាតិមានសុទិដ្ឋិនិយមក្នុងឆ្នាំ២០១៩
Your browser doesn’t support HTML5
សហគ្រិនស្រ្តី គឺកញ្ញាថូង ធីតា នៃសហគ្រាសផលិតអំបិលធម្មជាតិ Thaung Enterprise ក្នុងខេត្តកំពត និងជាម្ចាស់ពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា កាលពីឆ្នាំ២០១៨ មានសុទិដ្ឋិនិយមថាអាចនឹងប្រមូលផលអំបិលបានច្រើននៅក្នុងឆ្នាំ ២០១៩នេះដោយសារអាកាសធាតុហាក់ដូចជាអំណោយផលខ្លាំងជាងឆ្នាំទៅមិញ។ កញ្ញាថូង ធីតា ផ្តល់កិច្ចសម្ភាសន៍ផ្ទាល់ជាមួយនឹងកញ្ញាទុំ ម្លិះនៃ VOA ពីផលិតផលអំបិលធម្មជាតិរបស់កម្ពុជា និងការប្រឈមរបស់សហគ្រាសផលិតអំបិលធម្មជាតិនៅក្នុងខេត្តកំពត៕