បទសម្ភាសVOA៖ ខ្មែរ-អាមេរិកាំងប្តេជ្ញាធ្វើសកម្មភាពខ្លាំងជាងមុននៅព្រឹទ្ធសភាអាមេរិក
Your browser doesn’t support HTML5
សេចក្តីព្រាងច្បាប់ H.R.5754 ដើម្បីដាក់ទណ្ឌកម្មមន្ត្រីកម្ពុជានិងទាមទារឱ្យមានការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវនៅប្រទេសកម្ពុជា នឹងផុតសុពលភាពនៅដំណាច់ខែ ធ្នូ នេះហើយ ប៉ុន្តែអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅសហរដ្ឋអាមេរិកប្តេជ្ញាថាពួកគេនឹងខិតខំប្រឹងប្រែងធ្វើសកម្មភាពបញ្ចុះបញ្ចូលពលរដ្ឋខ្មែរអាមេរិកាំងនិងអ្នកតំណាងរាស្ត្រក៏ដូចជាសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកឱ្យអនុម័តច្បាប់នេះ ដើម្បីនាំយកលទ្ធិប្រជាធិបតេយ្យត្រឡប់ទៅប្រទេសកម្ពុជាវិញ។ សូមលោកអ្នកស្តាប់បទសម្ភាសរវាងលោក ម៉ែន គឹមសេង នៃវីអូអេ ជាមួយនឹងលោក ជា មាស អ្នកនាំពាក្យនៃសាខាគណបក្សសង្គ្រោះជាតិនៅសហរដ្ឋអាមេរិកដូចតទៅ៖