បទសម្ភាសន៍ VOA៖ ក្រុម​មន្ត្រី​ជំទាស់​រំពឹង​លើ​សម្ពាធ​អន្តរជាតិ​ បើ​លោក​​ហ៊ុន សែន​មិន​ស្តារ​ស្ថាន​ការណ៍​ពិត​ប្រាកដ

Your browser doesn’t support HTML5

ក្រុម​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​អះអាង​ថា​ ការ​ដោះលែង​លោក​ កឹម សុខា ​ជា​រឿង​ចាំបាច់​ដំបូង​គេ​ តែបាន​សាទរ​ចំពោះ​គំនិត​ផ្តួចផ្តើម​របស់​គណបក្ស​គ្រប់គ្រង​ប្រទេស​ទាក់ទង​នឹង​ដំណើរការ​ផ្តល់​សេរីភាព​នយោបាយ​ឡើងវិញ​ចំពោះ​ថ្នាក់​ដឹកនាំ​សង្គ្រោះជាតិ​១១៨​នាក់។​ ក្រុមមន្ត្រី​សង្គ្រោះ​ជាតិ​ក៏បាន​អះអាង​ថា​ សហគមន៍​អន្តរជាតិ​នឹង​នៅតែ​បន្ត​ដាក់​សម្ពាធ​លើ​គណបក្ស​គ្រប់គ្រង​ប្រទេស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ បើលោក​ កឹម សុខា ​មិនត្រូវ​បាន​ដោះលែង ​ហើយ​ស្ថានការណ៍​នយោបាយ​មិន​ត្រូវ​បាន​ស្តារ​ឡើងវិញ​ឲ្យបាន​សមរម្យ​ទេនោះ។ ​លោក ​សុខ ខេមរា ​នៃ VOA ​បាន ជួប​សម្ភាសន៍​ជាមួយ​លោក ​ញឹម គឹមញ៉ុល ​សមាជិក​គណៈអចិន្ត្រៃយ៍​នៃ​គណបក្ស សង្គ្រោះជាតិ​ និង​លោក​ លី សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​ប្រចាំ​ប្រទេសកាណាដា ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ទី៦​ ខែ ធ្នូ ​ឆ្នាំ ​២០១៨។