បទ​សម្ភាសន៍​VOA៖ មេធាវី​ថា​លោក កឹម សុខា​ស្វាគមន៍​ចំណាត់​ការ​រដ្ឋសភា​តែ​សោកស្តាយ​ដែល​លោក​សម​ រង្ស៊ី​រំលោភ​លក្ខខន្តិកៈ​បក្ស

Your browser doesn’t support HTML5

លោក​ ចាន់​ ចេន​ មេធាវី​មួយ​រូប​របស់​លោក​កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ផ្ទះ​របស់​លោក​ក្នុង​ទីក្រុងភ្នំពេញ​បាន​ប្រាប់​ VOA ថា លោក កឹម សុខា​ បាន​ស្វាគមន៍​រដ្ឋសភា​ ដែល​បាន​​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ។ ក៏​ប៉ុន្តែ​លោក កឹម សុខា​ សោក​ស្តាយ​ដែល​លោក​សម​រង្ស៊ី​រំលោភ​លក្ខខន្តិកៈ​របស់​បក្ស​និង​មិន​ពេញ​ចិត្ត​នឹង​ការ​ធ្វើ​សន្និសីទ​របស់​ក្រុម​អ្នក​គាំទ្រ​​គណបក្ស​សង្គ្រោះជាតិ​នៅ​​ទីក្រុង​អាត្លង់តា ​រដ្ឋ​ Georgia​ ​សហរដ្ឋ​អាមេរិក​ទេ។​ ​លោក​ ហ៊ុល រស្មី​ នៃ​ VOA ​បាន​សម្ភាស​​លោក​មេធាវី​ចាន់​ ចេន​ ដូច​​ត​ទៅ៖