បទសម្ភាសន៍ VOA៖ អ្នកស្រី ស្រ៊ាត មុំសុភា៖ «ស្ត្រីមានតួនាទីរួមចំណែកកសាងគ្រួសារនិងខឿនសេដ្ឋកិច្ចប្រទេស»
Your browser doesn’t support HTML5
អ្នកស្រី ស្រ៊ាត មុំសុភា ជាស្ថាបនិកនិងនាយកប្រតិបត្តិនៃក្រុមហ៊ុនទេសចរណ៍ SOPHIYA។ អ្នកស្រីគឺជាសហគ្រិនស្ត្រីកម្ពុជាម្នាក់ក្នុងចំណោម១២នាក់ ដែលត្រូវបានអញ្ជើញឲ្យចូលរួមក្នុងគម្រោងទស្សនកិច្ចស្តីពី ភាពជាអ្នកដឹកនាំអន្តរជាតិ របស់ក្រសួងការបរទេសអាមេរិក។ លោក ចាប ចិត្រា នៃ VOA បានសម្ភាសន៍អ្នកស្រី ស្រ៊ាត មុំសុភា កាលពីថ្ងៃទី១៨ ខែកញ្ញា នៅរដ្ឋធានីវ៉ាស៊ីនតោន អំពីដំណើរជីវិតធ្វើជំនួញដ៏ជោគជ័យរបស់អ្នកស្រី និងកត្តាប្រឈមផ្សេងៗក្នុងការធ្វើជំនួញ និងរួមទាំងការយល់ឃើញរបស់អ្នកស្រីអំពីសក្ដានុពលរបស់ស្ត្រីកម្ពុជាក្នុងការនាំឲ្យមានការរីកចំរើនក្នុងសេដ្ឋកិច្ចកម្ពុជា។ សូមលោកអ្នកនាងស្ដាប់បទសម្ភាសន៍នេះ ដូចតទៅ៖