បទសម្ភាសន៍ VOA៖ ស្ត្រី​កម្ពុជា​ត្រូវ​ការ​ការ​គាំទ្រ​ពី​គ្រប់​មជ្ឈដ្ឋាន​ដើម្បី​ជោគជ័យ​ក្នុង​វិស័យ​សហគ្រិនភាព

Your browser doesn’t support HTML5

មាន​ស្រុក​កំណើត​ក្នុង​ខេត្ត បាត់ដំបង អ្នកស្រី លឹម វីរីយ៉ា ដែល​បច្ចុប្បន្ន​នេះ​គឺ​ជា​ម្ចាស់​ភាគហ៊ុន​មួយ​រូប​នៃ​ក្រុមហ៊ុន​ផលិត​ចំណី​អាហារ​ LM LIMA Angkor Food Co, Ltd នៅ​ប្រទេស​កម្ពុជា និង​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា កំពុង​បំពេញ​ទស្សនកិច្ច​សិក្សា​រយៈពេល​៩​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី១៧​ដល់​ថ្ងៃ​ទី​២៥ ខែ​កញ្ញា នៅ​ក្នុង​សហរដ្ឋអាមេរិក។ នៅ​ក្នុង​ទស្សនកិច្ច​សិក្សា​ដែល​ត្រូវ​បាន​ឧបត្ថម្ភ​ដោយ​ក្រសួង​ការ​បរទេស​អាមេរិក​និង​មាន​រួម​ដំណើរ​ដោយ​សហគ្រិន​ស្ត្រី​ខ្មែរ​១១​នាក់​ផ្សេង​ទៀត​នេះ អ្នកស្រី លឹម វីរីយ៉ា បាន​ឆ្លៀត​ពេល​មក​កាន់​បន្ទប់​ផ្សាយ​របស់​ VOA ក្នុង​រដ្ឋធានី វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កញ្ញា កន្លង​ទៅ​នេះ ដើម្បី​ចែក​រំលែក​បទពិសោធន៍​​ក្នុង​វិស័យ​សហគ្រិនភាព​របស់​អ្នកស្រី មុន​នឹង​បន្ត​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​រដ្ឋ Iowa និង​រដ្ឋ វ៉ាស៊ីនតោន បន្ត​ទៀត ។ សូម​លោក​អ្នក​នាង​ស្តាប់​បទសម្ភាសន៍​រវាង​អ្នក​នាង ហុង ចិន្តា នៃ VOA ជាមួយ​នឹង​អ្នកស្រី លឹម វីរីយ៉ា នេះ ដូច​ត​ទៅ៖