បទសម្ភាសន៍ VOA៖ ទស្សនៈបក្សកាន់អំណាចសម្លឹងឆ្ពោះទៅការបោះឆ្នោតជាតិ
Your browser doesn’t support HTML5
បើទោះបីជាមានគណបក្ស១៩ដទៃទៀតចូលរួមប្រជែងក្ដី ជាមួយនឹងអវត្តមានរបស់គណបក្សសង្គ្រោះជាតិដែលជាគូប្រជែងដ៏ស្វិតស្វាញនាពេលកន្លងមក គណបក្សប្រជាជនកម្ពុជា ត្រូវបានគេជឿជាក់ថា នឹងមានលទ្ធភាពខ្ពស់ ក្នុងការយកឈ្នះការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រថ្ងៃទី ២៩ ខែកក្កដាខាងមុខនេះ។ លោក អូន ឆេងប៉រ នៃVOA បានជួបសន្ទនាតាមទូរស័ព្ទជាមួយនឹងលោក សួស យ៉ារ៉ា តំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ មកពីគណបក្សប្រជាជនកម្ពុជា និងជាអ្នកនាំពាក្យគណបក្ស និយាយអំពីទស្សនវិជ្ជានយោបាយ និងគោលជំហរជាយុទ្ធសាស្ត្រ របស់គណបក្សចំពោះការដឹកនាំប្រទេស និងរបបនយោបាយទៅថ្ងៃអនាគត៕