បទសម្ភាសន៍៖ ខ្សែភាពយន្តអាមេរិក «Generation Startup» បង្ហាញទិដ្ឋភាពជាក់ស្តែងនៃភាពជាសហគ្រិន
Your browser doesn’t support HTML5
អ្នកស្រី Cheryl Miller Houser ផលិតករភាពយន្តជនជាតិអាមេរិក បានចំណាយពេល១៧ខែដើម្បីដើរតាមនិស្សិតដែលទើបបញ្ជប់មហាវិទ្យាល័យចំនួនប្រាំមួយនាក់ ហើយចងក្រងជាខ្សែភាពយន្តឯកសារ អំឡុងពេលដែលពួកគេកំពុងដើរតាមក្តីសុបិនរបស់ខ្លួនក្នុងការបង្កើតក្រុមហ៊ុន startup ក្នុងទីក្រុង Detroit រដ្ឋ Michigan សហរដ្ឋអាមេរិក។
កាលពីសប្តាហ៍កន្លង ស្ថានទូតសហរដ្ឋអាមេរិកក្នុងទីក្រុងភ្នំពេញ ដោយមានការប្តេជ្ញាចិត្តក្នុងការពង្រឹងការយោគយល់គ្នាទៅវិញទៅមករវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា បានអញ្ជើញអ្នកស្រី Houser មកបញ្ចាំងខ្សែភាពយន្តឯកសារថ្មីរបស់អ្នកស្រីគឺ “Generation Startup” ឲ្យផលិតករនិងសហគ្រិនកម្ពុជាទស្សនា។ អ្នកស្រី Cheryl Miller Houser ផលិតករភាពយន្តជនជាតិអាមេរិក ដែលទទួលបានពានរង្វាន់ បានផ្តល់ការសម្ភាសជាមួយ VOA ខ្មែរថ្មីៗនេះអំពីខ្សែភាពយន្តឯកសារថ្មីរបស់អ្នកស្រីដែលនិយាយអំពីសារៈសំខាន់ក្នុងការដើរតាមសុបិន បរាជ័យ និងការប្រឈមបញ្ហាថ្មីៗ។