អតីត​ចៅក្រម​សរសើរ​ពី​ជោគជ័យ​សាលាក្តី​បើទោះបីជា​មតិ​នានា​រិះគន់

Your browser doesn’t support HTML5

លោក ម៉ាសែល ឡឺម៉ុង អតីត​ចៅក្រម​ស៊ើបអង្កេត​នៅ​សាលាក្តី​ខ្មែរ​ក្រហម​បាន​ចាត់ទុក​ថា កិច្ចការ​របស់​សាលាក្តី​នេះ ទទួល​បាន​ជោគជ័យ​បើ​ទោះបីជា​មាន​ការរិះគន់​នានា​ពី​ក្រុម​អ្នកស្រាវជ្រាវ​ពី​ភាពយឺតយ៉ាវ និង​ការចូលជ្រៀត​ជ្រែក​ពី​រដ្ឋាភិបាល​កម្ពុជា​ក៏ដោយ។ យ៉ាងណាក៏ដោយ នៅក្នុង​បទសម្ភាស​ជាមួយ​នឹង​លោក ម៉ែន គឹមសេង នៃ​VOA នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង កាលពី​ថ្ងៃទី​១៧​ខែមេសា​លោក​ចៅក្រម​ឡឺម៉ុង បាន​បញ្ជាក់​ថា បើ​លោក​អាច​រៀបចំ​សាលាក្តី​ដូចនេះ​ឡើងវិញ គឺ​លោក​ពេញ​ចិត្ត​នឹង​យក​ប្រព័ន្ធ​យុត្តិធម៌​​បារាំង​មក​ប្រើ ព្រោះ​វា​មាន​ប្រសិទ្ធភាព​ជាង​ប្រព័ន្ធ​ចម្រុះ​បែប​អង់គ្លេស​ដែល​កំពុង​ប្រើ​នៅក្នុង​តុលាការ​នាពេល​បច្ចុប្បន្ន​នេះ៕